ដោយៈ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ បាន​ចុះបង្ក្រាប សិប្បកម្ម អត់​ច្បាប់ ចំនួន ២ កន្លែង ស្ថិតនៅ​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ បានឱ្យដឹងថាៈ រាល់​ការដឹកជញ្ជូន​ឈើ ឬក៏​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដែល​មិនមាន​ច្បាប់​អនុញាត គឺ​ត្រូវតែ​បង្ក្រាប មិន​លើកលែង ជាដាច់ខាត​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បានឱ្យដឹង​នាពេល​ដឹកនាំ​កម្លាំង ផ្នែក និង​សង្កាត់ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មរកត ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម កែច្នៃ​ឈើ អនាធិប្បតេយ្យ អត់​ច្បាប់​ចំនួន ២ កន្លែង​។

​ជា​លទ្ធផល ក្នុងកា​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម អត់​ច្បាប់​ខាងលើ​នោះ​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង មាន​ម៉ាស៊ីន​, តាប​ម៉ូ​ទ័​រ​ឈួ​ស រួម​នឹង​ឈើ​មួយចំនួន​។ បច្ចុប្បន្ន វត្ថុតាង រួម​នឹង​ឈើ ត្រូវបាន​មន្ត្រី ដឹក​យកទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត តាម​នីតិវិធី ៕/V​