ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ខណៈដែល​អាកាសធាតុ​ត្រជាក់ កំពុងតែ​បោះជំហាន​ចូលមក គឺជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​ដែល​អាច​នឹង​ទៅលេង​រមណី​ដ្ឋា​ន​មួយកន្លែង​ដែលមាន​ឈ្មោះ​ច​ម្លែ​ង​បន្តិច ប៉ុន្តែ​ទេសភាព​គឺ​គ្មាន​ពីរ ។

​មន្ទី​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​បាន​ឲ្យ​ដឹងថា ទីនោះ គឺមាន​ឈ្មោះថា អូរ​ប៉ុង​ប៉ាស ។ ទេសភាព​នៅ​អូរ​ប៉ុង​ប៉ា​សគឺ​ពិតជា​ស្អាត​ប្លែក​ពិបាក​នឹង​ពណ៌នា​បាន ហើយ​យើង​អាច​នឹង​ទៅលេង​កំសាន្ត​បាន គ្រាន់តែ​ប្រហែលជា លំបាក​បន្តិច​ទម្រាំ​តែ​ទៅដល់​ទីន​ឡ ។

​ទីនោះ​វា​ស្ថិតនៅ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ដែលមាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​ប្រសិនបើ​ចង់បាន​បទពិសោធ​ន៌​ទេសចរណ៍​មួយ​ប្លែក គឺអាច​សាកល្បង​បាន ដោយ​ទំនាក់ទំនង​អ្នក​ឧ​ធ្យាន​រក្ស​ជូន ដំណើរ​ទៅ​៕​