ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រាសាទ អូរ ផ្អុង ជា ប្រាសាទ បុរាណ ខ្មែរ មួយ ក្នុង ចំណោម ប្រាសាទ ផ្សេង ៗ ទៀត លើ ភ្នំ គូលែន ដែល បាន សាង សង់ ក្នុង រជ្ជ កាល ព្រះ បាទ ជ័យ​វរ្ម័នទី​២ និង សាងសង់ អំពី ដី ឥដ្ឋ ហើយ មាន ធម្មជាតិ ព្រៃ ព្រឹក្សា នៅ ព័ទ្ធ ជុំវិញ យ៉ាង ស្រស់ ស្អាត ។

​ប្រាសាទ នេះ​ត្រូវបាន​គេ​ដឹងថា មាន ចម្ងាយ​ប្រមាណ​ជា ៥៩,៥​គីឡូម៉ែត្រ ពី ទី រួម ខេត្ត សៀមរាប ដោយ ធ្វើ ដំណើរ ចេញ ពី សាលា ខេត្ត តាម ផ្លូវ អប្សរា បត់ ឆ្វេង ប្រហែល ៤.​ឲ​,៥ គីឡូម៉ែត្រ រួច បត់ ឆ្វេង តាម ផ្លូវជាតិ លេខ ៦៧ ប្រហែល ២៣,៥​គីឡូម៉ែត្រ បត់ ស្តាំ ប្រហែល ២ គីឡូម៉ែត្រ នឹង ទៅ ដល់ រង្វង់ មូល ភ្នំ គូលែន ត្រូវ បត់ ស្កាំ នៅ ផ្លូវ ទី​ពីរ រួច បន្ត ធ្វើ ដំណើរ ដោយ ឆ្លងកាត់ ភ្នំ គូលែន ប្រហែល ២៦ គីឡូ ម៉ែត្រ បត់ ស្តាំ ប្រហែល ២​គីឡូម៉ែត្រ យើង នឹង ទៅ ដល់ ប្រាសាទ អូរ ផ្អុង ។​
ប្រាសាទ​នេះ ជា ប្រាសាទ មួយ ក្នុង ចំណោម ប្រាសាទ ផ្សេង ទៀត នៅ លើ ភ្នំ គូលែន ដូចជា ប្រាសាទ ដំរី ក្រាប អារាម រោង ចិន អ្នក តា ខ្ទីង ស្លាប់ និង ប្រាសាទ ជា ច្រើន ទៀត ដែល បាន សាង នៅ ក្នុង រាជ្យ ព្រះបាទ ជ័យវរ្ម័ន ទី ២ ។​

​ប្រាសាទ នៅ ទី នោះ ភាគ ច្រើន សាង អំពី ឥដ្ឋ បែរ មុខ ទៅ ទិស ខាង កើត សង់ នៅ លើ ខឿន អំពី ឥដ្ឋ និង កំពែង ឥដ្ឋ ព័ទ្ធ ជុំវិញ ៕​