​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: កាលពី​ល្ងាច​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ​២០២១ បាន អញ្ជើញ​សម្ពោធ​បើក​មហោស្រព​រូបថត​ភ្នំពេញ ។

​មហោស្រព​រូបថត​ភ្នំពេញ​នេះ​ត្រូវបាន​បើក នៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ Image Studio ។

​ចូលរួម​ក្នុងឱកាស​នោះ​រួមមាន ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង អនុប្រធាន តំណាង បេសកកម្ម សហគមន៍ អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា និង​តំណាង AFD ។​ល​។​