​ដោយ៖ ជា សីហ​៖/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​» នឹង​ក្លាយជា​ព្រឹត្តិការណ៍​វប្បធម៌​និង​ទេសចរណ៍​មួយ​សម្រាប់​ខេត្តសៀមរាប ។

​តាម​ការគ្រោងទុក ព្រឹត្តិការណ៍​នេះ​គ្រោង​នឹង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​១២ ដល់ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ដែលមាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការសម្ដែង​សិល្បៈ​នៅពេល​រាត្រី នៅមុខ​ប្រាសាទអង្គរវត្ត បរិវេណ​ខាងមុខ​ប្រាសាទភ្នំបាខែង និង​ព្រះ​លានជល់ដំរី​។​

​ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​បាន​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ទីតាំង​មួយចំនួន ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ នេះ​។​

​នាឱកាស​នោះ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​មើល​ទីតាំង​សំខាន់ៗ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ រួមមាន នៅមុខ​ប្រាសាទអង្គរវត្ត បរិវេណ​ខាងមុខ​ប្រាសាទភ្នំបាខែង និង​ព្រះ​លានជល់ដំរី​៕​