ភ្នំពេញ:ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក អំពាវនាវដក់លោកសមរង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោកកឹម សុខា និងពាក្យស្លោកថាសម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយទៅប្រើដើម្បីបំភ័ន្ត និងបិតបាំងទង្វើទុច្ចរិតរបស់ពួកខ្លួនតទៅទៀត។ នេះបើយោងតាមបានសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក បានបន្តថា នាពេលកន្លងមក និងពេលថ្មីៗនេះ លោក សម រង្ស៊ី និងក្រុមអ្នកនយោបាយគ្នីគ្នាគាត់ នៅតែបន្តប្រព្រឹត្តច្រំដែល និងគគ្លើងឡើងៗដោយបានប្រើប្រាស់ឈ្មោះ និងរូបភាពលោក កឹម សុខា និងពាក្យស្លោកថាសមរង្ស៊ី និងកឹម សុខាជាមនុស្សតែមួយសម្រាប់បំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតដើម្បីកេងចំណេញប្រយោជន៍បុគ្គល និងបក្ខពួករបស់ខ្លួនជាបន្តបន្ទាប់។

លោក សម រង្ស៊ី និងបក្ខពួកបានចាកចេញទៅបង្កើតចលនាខុសច្បាប់ លើកបន្តុបតួនាទីខ្លួនឯងប្រមាថព្រះមហាក្សត្រ និងពេលថ្មីៗនេះបានប្រកាសគាំទ្រគណបក្សនយោបាយផ្សេង ដែលបញ្ចាក់ឲ្យឃើញកាន់តែច្បាស់នូវទង្វើប្រាសចាក និងដើរផ្ទុយពីស្មារតីដើមនៃការរួបរួមជាមួយលោក កឹម សុខា តទៅទៀតហើយ៕ ដោយៈពលជ័យ(ប្រភព AMS)