​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN)៖​ថ្នាំ​អង់​ទី​ករ​(​អង្គ​បដិបក្ខប្រាណ​)​ចាក់​តាម​សរសៃឈាម​នឹង​ក្លាយទៅជា​អាវុធ​វេជ្ជសាស្ត្រ​មួយ​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​អនុម័ត​ឱ្យប្រើ​ក្នុងពេល​ឆាប់ៗ​នេះ​ប្រឆាំង​នឹង​កូវី​ដ​១៩ នៅក្នុង​ប្រទេស​ចិន​។​

​ខណៈ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​និយតករ​ចិន ឱសថ​ដ៏​អស្ចារ្យ​នេះ​បាន​ប្រើប្រាស់​សាកល្បង​ចំពោះ​អ្នកជំងឺ​កូ​វីដ​ជាង ៨០០ នាក់​នៅ​ទូទាំង​ប្រទេស​រួចហើយ​។​

​ដោយ​កត់សម្គាល់​ថា​ការប្រើ​ថ្នាំ​នេះ​សាកល្បង​ត្រូវបាន​អនុញ្ញាត​ដោយ​គណៈកម្មការ​សុខភាព​ជាតិ​និង​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា លោក ចាង លីនឈី​ជា​អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យា​​ល័យ​ស៊ីហួ បាន​និយាយថា “​ទម្រង់​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ពី​ការសាកល្បង​ព្យាបាល​ទាំង​បី​ដំណាក់កាល​បាន​គាំទ្រ​ស្ថានភាព​ការប្រើប្រាស់​ក្នុង​គ្រាអាសន្ន​។ ដូច្នេះ យើង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្នុង​ការទទួល​បាន​ការ​អនុម័ត​ពេញលេញ​ក្នុងពេល​ឆាប់ៗ​នេះ​”​។​

​ពួកគេ​បាន​ហៅ​វា​ថា “​ការព្យាបាល​ដោយ​ល្បាយ​ចម្រុះ​” ដែល​បង្កើតឡើង​ដោយ​ការជ្រើសរើស​អង់​ទី​ករ Monoclonal​ចំនួន​ពីរ ដែល​រារាំង​មេរោគ​ពី​ការឆ្លង​កោសិកា​ដែល​មាន​សុខភាព​ល្អ​និង​ឥឡូវ​​នេះ​អាច​កាត់បន្ថយ​ការ​ដេក​មន្ទីរពេទ្យ​និង​អត្រា​មរណភាព​បាន ៧៨ ភាគរយ​។​

​លោក​ចាង​និយាយថា “​អង់​ទីករ​របស់​ល្បាយ​នេះ​អាច​កំណត់​គោលដៅ​លើ​ទីតាំង​មេរោគ​ផ្សេងៗ សូម្បី​នៅពេល​វាបំ​ប្លែងខ្លួន​។ យើង​ក៏​បាន​កែ​អង់​ទីករ​ដើម្បី​ពន្យារ​អាយុ​ពាក់កណ្តាលរ​បស់​វា​ផង​ដែរ​”​។​

​យោង​តាម​លោក​ចាង បន្ទាប់​ពី​ចាក់​មួយ​ម្ជុល ថ្នាំ​នេះ​អាច​មាន​នៅក្នុង​ខ្លួន​មនុស្ស​ប្រហែល ៩ ទៅ ១២ ខែ​៕

ថ្នាំ​អង់​ទីករ​របស់​ចិន​កំពុង​រង់ចាំ​ការអនុម័ត​ឱ្យ​ប្រើប្រាស់​