​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ស សុខា ក្នុងនាម​អនុប្រធាន​សហភាព​សហ​ព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​ជា​តំណាង​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង រួម​នឹង​លោក អ៊ុំ ប៊ុន​ឡេង សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់ ស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នេះ​លោក ស សុខា បាន​មានប្រសាសន៍ថា ក្នុងនាម​លោក​ប្រធាន ហ៊ុន ម៉ា​នី និង​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង ក្រុមការងារ​ចុះជួយ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន​ផ្ទាល់ខ្លួន ក្នុង​កិច្ចការងារ​សង្គម ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត ស្រុក ក្រុង ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ បាននិងកំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ អស់​រយៈពេល​ជិត ២​ឆ្នាំ​មកនេះ ។​
​ក្នុងនោះ​ស្នើ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង ក្រុមការងារ​ចុះជួយ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តព្រៃវែង​ទាំងអស់ សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​ក្នុង​យុទ្ធនា​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ឲ្យ​ប្រទេសជាតិ​យើង ឆាប់​បាន​ឆ្លង​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​ក្នុងនោះ​ផងដែរ សូម​បន្ត​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​នានា របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​វីរុស​បំប្លែង​ថ្មី​ផ្សេងទៀត បើទោះបី​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ។​
​សូម​រួមគ្នា​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង ពី​ជំងឺ​កូ​វីដ​-១៩ ៕​