ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា ម្ល៉ោះហើយ​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ទៅមុខ គ្រាន់​ជាទី​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​កើតឡើង​លោកអ្នក​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​រីក​រាលដាល​ពី​តូច​ឈានទៅ​ធំ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​បើ​ហាង​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ថ្មី​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ ដូចនេះ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​មិន​គិត​នោះឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នាពេលនេះ​កំពុងស្ថិត​នៅក្នុង​ដួង​រាសី​ខែ​ខ្ពស់​នៅឡើយ​ទេ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​គប្បី​រួសរាន់​ពីព្រោះថា​ផល​ល្អៗ​កំពុង​រង់ចាំ​នៅឡើយ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ចំពោះ​មនុស្ស​នៅក្បែរ​ខ្លួន​ខ្លះ ហើយ​មិន​ត្រូវយក​រឿង​អ្នកដទៃ​ដែល​គ្មាន​ប្រយោជន៍​មក​ទុកដាក់​ក្នុង​ខ្លួន​ច្រើន​នោះឡើយ​នាំ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់ឥត​ឈប់ឈរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ប៉ុណ្ណោះឯង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​អស់សង្ឃឹម​ដោយ​ក្តី​រុញ​រា​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​ផ្តល់​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​មិនត្រូវ​ចាប់អារម្មណ៍​សម្តី​អ្នកដទៃ ឬ​ចាប់អារម្មណ៍​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះថា​នាំ​តែ​កើតរឿង​សៅហ្មង​និង​មាន​បញ្ហា​មិនចេះចប់​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​លោក​អ្នក​ជួប​បញ្ហា​មិនល្អ​និង​មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន ម្ល៉ោះហើយ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​កើតឡើង​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​មានការ​ចម្រើន​ឈានទៅ​មុខជា​លំដាប់​។​ក្នុងថ្ងៃនេះ​ដែរ​ពេលវេលា​ល្អ​របស់លោក​អ្នក​គឺ​ម៉ោង ៧,០០-៨,៥៩​វិនាទី​ព្រឹក និង​ពេលវេលា​ល្អ​មួយទៀត​គឺ​ម៉ោង ៣,០០-៤,៥៩​វិនាទី​រសៀល​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​បើ​ចង់​ផ្សំ​គ្រួសារ​ជា​ពេលវេលា​មួយ​ល្អ​ហើយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការបើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​រកាំចិត្ត​កើតមាន​ច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​សី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ទ្បើ​យ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ដំណើរ​ជីវិត​កើត​មានតែ​រឿង​ប្រទាំង​ប្រទើស​។​ក្នុងថ្ងៃនេះ​មានជោគ​មានជ័យ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ហើយ នាំឱ្យ​អូសបន្លាយ​ពេល​យូរ ឬ​ជួប​បញ្ហាលំបាក​នាពេល​ក្រោយ​ថែមទៀត​។​ហេតុនេះ​គប្បី​មានការ​ថ្លឹងថ្លែង​និង​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​សោះឡើយ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ជួប​ផល​លំបាក​នឹងមាន​ក្រុម​មន​សុ្ស​ជួយ​ណែនាំ និង ផ្តល់យោបល់​ដែលនាំឱ្យ​ជួប​ផល​ល្អៗ​មកវិញ​ផង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​ឧបសគ្គ​ចូលមក​យាយី​នាំ​លោកអ្នក​ពិបាក​ឆ្លងកាត់​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ ហើយក៏​មាន​ភាព​សុខដុម​ណាស់​ផង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំរកា

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​និង​ការចុះ​សម្រុង​គ្នា​ឃើញថា​ច្រើន​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​បើ​មាន​បញ្ហា​ទំនាស់​ពាក្យសម្តី​ជាមួយគ្នា​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បញ្ចប់​ហើយ​៕

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​មា​នស​ម្រ​ច​ចិត្ត​អ្វីមួយ​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ងាយ​ជួប​នូវ​ការតានតឹង​អារម្មណ៍​និង​បញ្ហា​មិនល្អ​យាយី​ជាង​សព្វមួយដង​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ត្រូវមាន​គម្រោងការ​ច្បាស់លាស់​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​បន្តិច ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​ពិបាក​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​រឿង​មិន​សប្បាយចិត្ត និង បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ខ្លះ​ផង​។​ការប្រកប​ការងារ​មាន​លេចចេញ​នូវ​រឿង​រាវ​មិនល្អ​ខ្លះៗ​កើតឡើង​នាំឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ពុំ​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕