​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣០០​នាក់​ទទួលបាន​អំណោយ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិ​តិ្ត​យស​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមាន​ដូចជា អាវ​រងា ភួយ ក្រមា​និង​ថវិកា​មួយចំនួន​ថែមទៀត ខណៈដែល​រដូវរងា​នឹង​ឈាន​មកដល់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ការផ្តល់​អំណោយ​ទាំងនេះ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​និង​លោកស្រី​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង ដូច្នេះហើយ ទើប​កាលពី​ថ្ងៃទី​២៣ វិច្ឆិកា​កន្លងមកនេះ ពោលគឺ​ក្នុងឱកាស​ដែល​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​សម្ដេច​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត​ទាំង ២៥ យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ ខណៈដែល​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​នៅពេល​ខាងមុខនេះ​។​

​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​បានផ្ដល់​នូវ​អាវ​រងា ក្រមា ភួយ​និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ជូន​ដល់​បងប្អូន​អ្នកធាក់ស៊ីក្លូ​ក្នុង​ម្នាក់ៗ​យកទៅ​ប្រើប្រាស់ ក្នុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅពេល​ខាងមុខនេះ ។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ តែងតែ​ឈ​លើ​ជួរមុខ​ជានិច្ច​ចំពោះ​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ មិន​ថា​ក្មេង​ឬ​មនុស្ស​ចាស់​ឡើយ​។​

​លោក​ឃួ​ង ស្រេង នៅក្នុង​ឱកាស​នោះ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អ្នកធាក់ស៊ីក្លូ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​នូវ​វិធាន របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​ជំងឺ​កូ​វី​-១៩ ពិសេស​គឺ អនុវត្ត​៣​កុំ​និង​៣​ការពារ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​៕​