ដោយ: ប.ជ័យ / បន្ទាយមានជ័យ: នៅបរិវេណវិហារឥស្លាមភូមិទឹកថ្លា នាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត សុះ មុះសិន អ្នកតំណាងរាស្ត្រ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមូស្លីមកម្ពុជា និងទទួលស្វាគមន៍ដំណើរដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន។
ប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ.១៩ ចំនួន១០៥គ្រួសារ នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
អំណោយទាំងនេះមានការឧបត្ថម្ភពីអង្គការមូស្លីមហេលហ្វិន នៅប្រទេសអាល្លឺម៉ង់ សមាគមន៍និស្សិតមូស្លីមកម្ពុជា។
ប្រតិភូបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគ្រប់ថ្នាក់ទៅជូនពលរដហឋខ្មែរមូស្លីមនៅសហគមន៍ខាងលើ ហើយចូលរួមរំលែកទុក្ខលំបាកលើសុខភាពនិងជីវភាព ក្នុងអំឡុងនៃការរីករាលដាលជម្ងឺកូវីដ១៩។ ហើយបានផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តអោយបងប្អូនខិតខំស្តារជីវភាពឡើងវិញ៕