ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ក្រុមគ្រួសារអោយដឹងកាលពីថ្ងៃទី២៨ខែវិច្ឆិកាថា កាលពីទឹកជំនន់ដែលអូសបន្លាយជាង៣ខែកន្លងមកនេះ ក្រុមគ្រួសារបានប្រុងប្រយ័ត្ន ជេរស្តីកូនចៅ មិនអោយលេងទឹកឬធ្វេសប្រហែសឡើយ។ ប៉ុន្តែ នៅពេលស្រកច្រើនណាស់ហើយនេះការរឹតត្បិត ហើយបណ្តោយអោយកូនចៅបានដើរលេងឡើងវិញ។
ម្យ៉ាង ត្រូវលួង និងលើកទឹកចិត្តអោយពួកគវា ខិតខំរៀនសូត្រទល់មុខពេលសាលារៀនបើកដំណើរការឡើងវិញផង។ ប៉ុន្តែ បែរត្រូវជួបគ្រោះ កូនស្រីត្រូវលង់ទឹកស្លាប់យ៉ាងនេះ ។ ឪពុកម្តាយក្មេងរងគ្រោះអោយដឹងដូច្នេះ ពេលមន្ត្រីរដ្ឋបាលឃុំសំបួរ ស្រុកមង្គលបូរីបានចូលរួមរំលែកទុក្ខនិងជូនបច្ច័យមួយចំនួនដល់គ្រួសារសព ក្មេងស្រី វិត ស្រីនិល អាយុ២ឆ្នាំ ។ គឺក្នុងករណីលង់ទឹកស្ទឹងស្លាប់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រៃព្រៃ ឃុំសំបួរ ស្រុកមង្គលបូរី។ គឺប្រគល់ថវិការបស់លោក លី សារី ប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី និងអភិបាលរងខេត្តបន្ទាយមានជ័យ និងថវិកាឃុំ៕