ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កាលពី​ព្រឹក​ថ្ងៃ​ព្រឹក​អាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កាត់​បើក​វិញ្ញាសា សម្រាប់​ការប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។​

​លោក​បាន​ផ្ដាំផ្ញើ​ដល់​បេក្ខជន​/​នារី​ទាំងអស់ “​មិនត្រូវ​មានការ​គិត​អ្វី​ផ្សេង ក្រៅពី​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ប្រឡង ពិនិត្យ​នូវ​ប្រធាន​វិញ្ញាសា​របស់ខ្លួន ហើយ​ខិតខំ​ធ្វើអោយ​ត្រូវ​និង​ទាន់​ម៉ោង​” ។ ” ហើយ​បើទោះជា​ការប្រឡង​នៅ​លើក​នេះ មិន​ទទួលបាន​នូវ​លទ្ធផល​ល្អ សូមកុំ​មានការ​អស់សង្ឃឹម និង​ត្រូវខិតខំ​រៀនសូត្រ​បន្ថែម បំពេញ​នូវ​អ្វី​ដែលជា​កង្វះខាត​របស់​ខ្លួន ហើយ​មក​ដាក់ពាក្យ​ប្រឡង​ជាថ្មី​ម្ដងទៀត នៅពេលដែល​មានការ​ជ្រើសរើស​លើក​ក្រោយ​ឱ​ទៀត​ផងដែរ​” ។​

​សូមបញ្ជាក់ថា ការប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ក្របខ័ណ្ឌ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០២០ ក្របខ័ណ្ឌ​ដែល​ត្រូវ​ជ្រើសរើសរ​រួមមាន​៖
-​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ចំនួន ២​នាក់​។​
-​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ចំនួន​២​នាក់​។​
-​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល ចំនួន​២​នាក់​។​
​ឯ​បេក្ខជន​/​នារី​ដែល​បានដាក់​ពាក្យ​ប្រលង​មាន​សរុប​ចំនួន ១៣៦​នាក់ ឯណោះ​៕​