ដោយ​: ភ្នំ​ស្វាយ / ស្រះកែវ​-​ថៃ​: នា​ចុង​សប្តាហ៍​នេះ​ក្រុមការងារ​របស់​ស្ថាន​អគ្គ​កុងស៊ុល ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ ដឹកនាំ​ដោយ​លោក នេ​ត សេរី អគ្គ​កុងស៊ុល បាន​សហការ​ជាមួយ អាជ្ញាធរ ខេត្ត​ស្រះកែវ និង​តំណាង​មូលនិធិ​បណ្តាញ​លើកកម្ពស់​សិទ្ធិ​ពលករ (Labour Rights Promotion Network Foundation) បាន​ចុះសួរសុខទុក្ខ​បងប្អូន​កម្មករ​ខ្មែរ ដែល​ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​។​

​មន្ត្រី​ក្រុមការងារ​អោយដឹង​កាល​នៅ​ថ្ងៃទី​២៨ វិច្ឆិកា ២០២១ ក្រុម​កា​ងារ​ទាំងនេះ បាន​នាំយក​អំណោយ​ឧបត្ថម្ភ​មាន ដូចជា អង្ករ ត្រីខកំប៉ុង ទឹកដោះគោ បាយ​កញ្ចប់ នំប៉័ង ទឹក​សុទ្ធ និង​សម្ភារ​:​មួយចំនួនទៀត ចែកជូន​ពួកគាត់ នៅតាម​ខ្នង​ផ្ទះ​ចាំចំការ​ចំនួន ប្រាំពីរ​កន្លែង (៤២​គ្រួសារ ស្មើ ១២៦​នាក់​) ដើម្បី​ជួយ​សំរាលទុក្ខ​លំបាក​ដល់​ពួកគាត់ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយ សារ​ការរីក​រាលដាល​ជម្ងឺ កូ​វីដ​-១៩​។​

​បន្ថែម​ពីនេះ ក្រុមការងារ​បានធ្វើកា​រ​ណែនាំ​អប់រំ និង​រំលឹក​បន្ថែម​ដល់ បងប្អូន​ខ្មែរ​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ជាប្រចាំ ព្រោះ​ជម្ងឺ​កូ​វីដ​-១៩ មិនទាន់​បាត់​នៅឡើយ ដោយ​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ​ពេលចេញ​ធ្វើដំណើរ​ក្រៅ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល​។​

​មិនត្រូវ​ទៅ​កន្លែង​ណា ដែលមាន​មនុស្ស​ច្រើន ឬ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​តិច ព្រមទាំង អនុវត្តតាម​វិធានការ​សុខាភិបាល​ថៃ​ដែល​អាជ្ញាធរ​ថៃ​បាន​ណែនាំ​៕​