​ប្រែ​សម្រួលៈ​វាសនា​៖​ផ្លូវដែក​មួយ​ខ្សែ​ដែល​ស្ថាបនា​ដោយ​ចិន​អស់​៦​ពាន់​លាន​ដុល្លារ នឹង​បើក​អោយ​ដំណើរការ​នៅ​សប្តាហ៍​ក្រោយនេះ ដោយ​វា​នាំ​ក្តី​សង្ឃឹម​អំពី​ការជំរុញ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ក្រីក្រ​​មិន​មាន​ព្រំដែន​ជាប់​សមុទ្រ​មួយ​នេះ ។​

​ផ្លូវ​ប្រវែង​៤១៤​គីឡូម៉ែត្រ ដែល​នឹង​ត្រូវ​បើក​សម្ពោធ​នៅ​ថ្ងៃ​៣​ធ្នូ បាន​ចំណាយពេល​ស្ថាបនា​៥​ឆ្នាំ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​និង​ដោយ​មូលនិធិ​របស់​ចិន​។​

​កសិករ​ដាំ​ដំណាំ​ផ្លែ ស្ត្រ​ប៊ឺ​រី​ម្នាក់ លោក​អា​នូ​ផុន ផូម​ហាក​សា កំពុង​សង្ឃឹមថា ផ្លូវ​ដែល​ថ្មី​នេះ​នឹង​ជួយ​អោយ​ការងារ​រកស៊ី​របស់​លោក​វិល​មក​ស្ថានភាព​ដើម​វិញ​។​កសិដ្ឋាន​របស់​លោកតា​មធម្ម​តា​ផលិត​បាន​​ផ្លែ​ស្ត្រ​ប៊ឺ​រី​២​តោន​ក្នុង​មួយឆ្នាំ តែ​ជំងឺ​ឆ្លងកូវី​ដ​១៩​បាន​វាយប្រហារ​ដំណាំ​របស់លោក​ជា​ខ្លាំង​នៅ​ឆ្នាំ​២០២១​នេះ​។​

​ផ្លូវដែក​នេះ​នឹង​ភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ ទៅ​កាន់​ទីក្រុង​គុន​មិញ​របស់​ចិន​

​បច្ចុប្បន្ន លោកផូ​មហាក​សា ចំណាយពេល​៣​ម៉ោង​ក្នុង​ការបញ្ជូនស្ត្រ​ប៊ឺ​រី​ទៅ​កាន់​ទីក្រុង​វៀងចន្ទ​ន៍​តាម​ផ្លូវផ្នល់ តែ​លោក​សង្ឃឹមថា ផ្លូវ​ថ្មី​នេះ​នឹង​កាត់​ពេល​ដឹកជញ្ជូន​ពាក់កណ្តាល ហើយ​វា​ក៏​ងាយស្រួល​អោយ​​អ្នកទេសចរ​ធ្វើដំណើរ​មក​បោះជំរំ​មើល​ផ្កាយ​និង​ទិញ​ផ្លែ​ស្ត្រ​ប៊ឺ​រី នៅ​កសិដ្ឋាន​របស់លោក​ដែរ​។​

​បើ​តាម​លោក ផូម​ហាក​សា នៅពេល​អនាគត អ្នកទេសចរ​រាប់ពាន់ រាប់​ម៉ឺន​នាក់​អាច​មក​កាន់​កសិដ្ឋានរ​បស់​លោក​។​

​ផ្លូវដែក​នេះ​នឹង​ភ្ជាប់​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ ទៅ​កាន់​ទីក្រុង​គុន​មិញ​របស់​ចិន ហើយ​ផែនការមេ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​ពង្រីក​ទៅកាន់​ថៃ ម៉ាឡេស៊ី​និង​សិង្ហ​បុរី​។​

​ឡាវ​ដែល​ខ្វះខាត​ហេដ្ឋារចនាសម្ពន្ធ ពីមុន​មាន​ផ្លូវ​រថភ្លើង​តែ​៤​គីឡូម៉ែត្រ តែ​រថភ្លើង​ក្បាល​គ្រាប់​ពណ៌​ក្រហម​ខៀវ​ស​ដ៏​រលោង នឹង​បង្ហាញ​ខ្លួន​លើ​ផ្លូវ​ថ្មី ក្នុង​ល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ឆ្លងកាត់​​ផ្លូវ​រូង​ក្រោម​ដី​៧៥ ស្ពាន​១៦៧ និង​ឈប់​នៅ​ស្ថានីយ​អ្នកដំណើរ​ចំនួន​១០​។​

​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ផ្លូវដែក​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ ការដឹកជញ្ជូន និង​កសិកម្ម ៕

​ផ្លូវ​ដែល​ប្រវែង​៤១៤​គីឡូម៉ែត្រ​នេះ នឹង​បើក​អោយ​ដំណើរការ​នៅ​ថ្ងៃ​៣​ធ្នូ ក្រោយ​ចំណាយពេល​សាងសង់​អស់​៥​ឆ្នាំ និង​អស់​ថវិកា​៦​ពាន់​លាន​ដុល្លារ​