ដោយ : ប.ជ័យ / បន្ទាយមានជ័យ:គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៃគណបក្សស្រុក ក្រុងទាំង៩ នៃឃុំ សង្កាត់ទាំង៦៥ព្រមទាំងក្រុមការងារចុះជួយគ្រប់ថ្នាក់ បានរៀបចំកិច្ចប្រជុំណែនាំស្ដីពីដំណើរការបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ និងអនុវត្តដំណើរការនេះ កាលពីថ្ងៃទី២៧និងទី២៨ខេវិច្ឆិកាឆ្នាំ២០២១ នៅទីកន្លែងទីទៃពីគ្នារៀងៗខ្លួន ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពនិងមានការចូលរួមពីលោក លោកស្រី ប្រធានាធិបតីប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត ថ្នាក់ស្រុកក្រុងចុះជួយស្រុក ក្រុង ឃុំ សង្កាត់និងមន្ត្រីគណៈអចិន្រ្តៃយ៍ គណៈ:កម្ពុជា គណ:កម្មាធិការគណៈបក្សខេត្ត ស្រុកក្រុងនិងមូលដ្ឋាននៃស្រុក ក្រុង ឃុំសង្កាត់ ៕