​លោក​ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ទើបបាន​ទទួលដំណឹង​ពី ឯ​.​ឧ​. អ៊ុំ ដា​រា​វុ​ឌ្ឍ ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច បាន​ចូល​វ​ង្គ​ត​កាលពី​ព្រឹក​មិញ​នេះ វេលា​ម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវ​នឹង​ម៉ោង ៣ និង ៤០ នាទី ម៉ោង​នៅ​ភ្នំពេញ ) នៅក្នុង​ប្រទេស​បារាំង ។ កំពុង​រង់ចាំ​ដំណឹង​បញ្ជា ក់​បន្ថែមទៀត ។ ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​ ​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពិតជា​សោយ​ទី​បង្គត់​ប្រាកដ​មែន​នៅ​ប្រទេស​បារាំង ហើយ​បុត្រាបុត្រី​របស់​ព្រះអង្គ​បាន បុត្រាបុត្រី​របស់​ព្រះអង្គ​បានរៀបចំ​យក​ព្រះ​សព​ព្រះអង្គ​មក​កម្ពុជា​។​

Nov 28, 2021

​លោក​ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ទើបបាន​ទទួលដំណឹង​ពី ឯ​.​ឧ​. អ៊ុំ ដា​រា​វុ​ឌ្ឍ ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច បាន​ចូល​វ​ង្គ​ត​កាលពី​ព្រឹក​មិញ​នេះ វេលា​ម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវ​នឹង​ម៉ោង ៣ និង ៤០ នាទី ម៉ោង​នៅ​ភ្នំពេញ ) នៅក្នុង​ប្រទេស​បារាំង ។ កំពុង​រង់ចាំ​ដំណឹង​បញ្ជា ក់​បន្ថែមទៀត ។ ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពិតជា​សោយ​ទី​បង្គត់​ប្រាកដ​មែន​នៅ​ប្រទេស​បារាំង ហើយ​បុត្រាបុត្រី​របស់​ព្រះអង្គ​បាន បុត្រាបុត្រី​របស់​ព្រះអង្គ​បានរៀបចំ​យក​ព្រះ​សព​ព្រះអង្គ​មក​កម្ពុជា​។​