ដោយៈ​សុផល​/​ភ្នំពេញៈ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​នេះ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​កម្ពុជា​បាន​បង្ហោះ​សារ​អបអរសាទរ​ខួប​បី​ឆ្នាំ​ដែល​ល្ខោនខោល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​( UNESCO) កាលពី​ថ្ងៃ​២៨ វិច្ឆិកា ២០១៨ បានដាក់​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ពិភពលោក នាទី​ក្រុង​ព័រ​ល្វី (Port Luis) ប្រទេស​ម៉ូ​រី​ស (Mauritius) ។​

​សម្ដេច​ចក្រី​បាន​បញ្ជាក់ថា ការដាក់បញ្ចូល​វប្បធម៌ សិល្បៈ ស្មា​ដៃ​ប្រវត្តិសាស្ត្រ​នានា​របស់​កម្ពុជា​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​បន្តបន្ទាប់​មកនេះ គឺជា​ថែរក្សា​និង​អភិរក្ស​រាល់​ស្មា​ដៃ​វប្បធម៌​របស់​ខ្មែរ​និង​ជាការ​ផ្សព្វផ្សាយ​អ្វីដែល​កម្ពុជា​យើង​មាន​ទៅកាន់​ពិភពលោក​កាន់តែ​ទូលំទូលាយ​ឡើង​។​
​បុព្វបុរស​ខ្មែរ​បា​នស​ន្ស​ល់​នូវ​ស្មារ​ដៃ​សិល្ប វប្បធម៌ ប្រាង្គ​ប្រាសាទ​រាប់មិនអស់​ទាំង​រូបី​និង​អរូបី ដូច្នេះ​សូម​បងប្អូន​កូនក្មួយ ចូលរួម​ថែរ​រក្សា​រាល់​កេរដំណែល​ដ៍​វិសេសវិសាល​ជាតិ​យើង​ដែល​គ្មានអ្វី​ប្រៀបបាន​ទាំងនោះ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ជាការ​រក្សា​អត្ត​ស​ញ្ញណ​ជាតិ ដួងព្រលឹង​ខ្មែរ និង​ជាការ​ទាក់ទាញ​អ្នកទេសចរ​បរទេស​ឲ្យ​មក​ទស​ន្ស​នា​ប្រទេស​យើង​កាន់តែ​ច្រើនឡើង​ផងដែរ​៕​សរន​