ដោយ​៖តារារិទ្ធ/ភ្នំពេញ៖តាមរយៈសារជាសំឡេងនារសៀលថ្ងៃអាទិត្យទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាបាន​បញ្ជាឲ្យចាប់​ខ្លួននិងរឹបអូសទ្រព្យសម្បត្តិអ្នកពាក់ព័ន្ធករណីរំលោភយកដីបឹងទន្លេសាបទាំងអស់បញ្ជូនទៅតុលា ការដោយគ្មានការលើកលែង។

 

ការចេញបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ស្រាវជ្រាវពីលោកបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត សភាកម្ពុជាទាក់ទងទៅនឹងការរំលោភយកដីបឹងទន្លេសាប ។ បើតាមរបាយការណ៍នោះសម្ដេចក៏បានលើកឡើងអំពីអ្នកពាក់ព័ន្ធអតីតអភិបាលខេត្តកំពង់ឆ្នាំងដែលបច្ចុ ប្បន្នកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«អនាធិបតេយ្យបែបនេះមិនអាចទទួលយកបានទេក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្តជាស្រុក ឬមន្រ្តីដទៃទៀតដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នាយើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាបរបស់យើងដូច្នេះដើ ម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិប តេយ្យទៅហើយនោះចាំបាច់មានវិធានការ»។

សម្តេចបានប្រគល់ភារកិច្ចឱ្យអភិបាលខេត្តទាំងអស់ជាប់បឹងទន្លេសាបពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកហើយ ក៏ត្រូវគ្រប់គ្រងផងដែរជាមួយនឹងដីដែលបានដែលបានកាប់រួចហើយដែលអាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ។ សម្តេចបញ្ជាក់ថាខ្ញុំប្រើពាក្យថានេះជាការបង្រ្កាបយើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ ។​ ក្រៅពីបញ្ជាទៅកាន់ថ្នាក់ខេត្តសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង និង ជាប្រធានសូរិយោដីថ្នាក់ជាតិឱ្យដឹកនាំការប្រជុំជាបន្ទាន់ជាមួយក្រសួងពាក់ព័ន្ធក្នុងនោះមានក្រសួងធនធាន ទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាននិង ផ្នែកពាក់ព័ន្ធនានារួមទាំងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចហើយនិងនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីបែងចែកភារកិច្ចគ្នាដើម្បីធ្វើការចុះត្រួតពិនិត្យរួមដើរពីក្រោយនៃការងាររបស់ខេត្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាថែមឱ្យដកយកមកវិញនូវដីទាំងឡាយនៅជាប់បឹងទន្លេសាបដែលបានកាប់ទន្ទ្រានរួចហើយដូចជានៅខេត្តកំពង់ឆ្នាំង។ដោយសម្តេច បញ្ជាក់ថា៖«បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា)នេះខុសក៏ខ្ញុំសូមអធ្យាស្រ័យឮថាអតីតអភិបាលខេត្តដែលទើបចាក់ចេញមុននេះបានកាប់បំផ្លាញយកដីប្រមាណ ជា២ពាន់ហិកតាឯនោះដូច្នេះខ្ញុំមិនខ្វល់ថាវាជាដីរបស់អតីតអភិបាលខេត្តដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកមកវិញឱ្យអស់ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ ,ទាំងតំបន់មួយ តំបន់ពីរនិងតំបន់បីដូច្នេះការកាប់ទន្ទ្រានដែលរំលោភតំបន់ទាំងនេះ ត្រូវដកហូតត្រឡប់មកវិញមិនថាជារបស់មន្ត្រីឬប្រជាពលរដ្ឋ »។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ សៅ សុខា ប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹកនិងឧទ្ធម្ភាគចក្រត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែង ទឹកស្រកអាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។

សម្ដេចបានបញ្ជាក់ថា៖«ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវធ្វើសកម្មភាពជាបន្ទាន់ដឹកនាំកម្លាំងដើម្បីដោះស្រាយបញ្ហានេះដោយប្រើប្រាស់ទាំងកម្លាំងថ្មើរជើងទាំង ជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សាតំបន់ព្រៃលិចទឹកនេះ ព្រោះបន្តិចទៀតទឹកនឹងស្រកពួកគេនឹងចាប់ផ្ដើមបង្កបង្កើន ផលឬកាន់កាប់បន្ថែមនៅទីនោះ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធ ជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីខិលខូចដែលពាក់ព័ន្ធនឹងការកាប់ទន្ទា្រននៅបឹងទន្លេសាបហើយចង់បានការរបន្ធូរបន្ថយទោសត្រូវចូលសារភាពទោសកំ ហុសជាបន្ទាន់ក្នុងករណីដែលមិនចេញសារភាពជាបន្ទាន់ទេ,សម្តេចបញ្ជាឱ្យក្រុមដែលចេញទៅអនុវត្តធ្វើការចាប់ខ្លួនតែម្តងសម្រាប់ផ្តន្ទាទោសតាមច្បាប់ហើយឈានទៅ​រឹបអូសមិនត្រឹមតែដីធ្លីនៅហ្នឹងកន្លែងទេទ្រព្យសម្បត្តិដែលគេទទួលបានពីបទល្មើសនេះនឹងត្រូវរឹបអូស ។ អ្នកទាំងនេះមិនសមធ្វើជាមន្រ្តីទៀតទេពួកគេដេកគុកប្រសើរជាធ្វើជាមន្រ្តីហើយសូមកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូហើយបែរជារដ្ឋនិងគណ បក្សមិនយោគយល់យើងគ្មានការយោគយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះសម្រា ប់មន្រ្តីរបស់យើងនោះទេ។

វាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានខកខ្លួនឃើញអ្នកធំទៅធ្វើហើយប្រជាជនទៅធ្វើតាមក្រោយសូមប្រញាប់ប្រញាលចាក ចេញ​​ជាបន្ទាន់ឱ្យផុតពីទីនោះបើមិនដូច្នោះនឹងមានការចាប់ខ្លួន៕