ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​យើង ពេលខ្លះ​មាន​បញ្ហា​ច្រើន មាន​បញ្ហា​តិច ឬ​បើ​ពុំមាន​បញ្ហា​សោះ​នោះ​គឺ​ពុំ​អាចមាន​ឡើយ​។​ហេតុនេះ​បើទោះបី​មាន​អ្វី​កើតឡើង​ក៏​មិនត្រូវ​រុញ​រា​ឬ​ចុះចាញ់​នោះដែរ​។ បើ​ដួល​ហើយ​ត្រូវ​ចេះ​ក្រោក​ឡើងវិញ​ដោយ​ខ្លួនឯង​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ប្រកបការងារ​តូចធំ​ពីព្រោះ​ថាបើ​ទោះ​លទ្ធផល​មិន​ច្រើនតែ​ក៏​កើត​មានការ​គ្រាន់​សុខ​ស្រួល​ចិត្ត​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​បញ្ហាលំបាក​និង​រឿង​រាវ​រកាំចិត្ត​នៅថ្ងៃនេះ​បាន​សាបរលាប​បាត់ទៅ​ឆ្ងាយ​ធ្វើឱ្យ​ការប្រកប​ការងារ​ពេញដៃពេញជើង​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ណាមួយ​ហើយ​។​
ស្វាមីភរិយា​មាន​ភាពស្រស់​ស្រាយ​និង​បើ​មានរឿង​រកាំរកូស​ជា​ពេលវេលា​ក្នុងការ​ដោះស្រាយ​បំផុត​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​ដែល​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប និង ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផងដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​សម្លឹង​មើលឃើញ​អ្វីមួយ និង​ប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​ផ្តល់​ផល​គ្រាន់​គាប់ប្រសើរ​មួយចំនួន​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វីមួយ ចៅហ្វាយនាយ​តែង​ឆាប់​មើលឃើញ និង តែង​ពេញចិត្ត​ពេញ​ថ្លើម​ជាង​មុន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​
បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​បើ​លោកអ្នក​មានរឿង​រាវ​ធ្លាប់តែ​ទុក្ខ​កង្វល់​មិនចេះ​អស់នោះ នាពេល​តែង​ចាប់ផ្តើម​ធូរស្បើយ បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ ផង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ដែរ ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​តែង​ជួប​នូវ​ឧបសគ្គ និង មានការ​ភ្លាំងភ្លាត់​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះហើយ​មិនអាច​លោភលន់​ចង់​ចំណេញ​ច្រើន​បានទេ​ប្រយ័ត្ន​បាន​បា​តុ​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រឆាំង​គ្នាច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ហើយ​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ភ្លាំងភ្លាត់ ឬ មាន​កំហុសឆ្គង​នោះ​ឃើញថា​នឹង​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ នាំ​បាត់បង់​ប្រាក់កាស​និង​ពិសេស​នាំ​ខូចចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ទាំង​ការសម្រេចចិត្ត និង គំនិត​គឺ​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​។​ការប្រកប​ការងា​រវិ​ញ លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​ដាច់ខាត​បើ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​មិនត្រូវ​យក​កំហឹង​ទល់​កំហល់​នាំ​ពិបាក​នាពេល​ក្រោយ និង ខាត​ប្រយោជន៍​អ្វីមួយ​ថែមទៀត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មានការ​សប្បាយចិត្ត​សប្បាយ​កាយ​ច្រើន​បន្តិច ហើយ​ចង់​ពឹងពាក់​នរណា​ក៏មាន​ការឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ការចរចា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​នៅពេល​ក្រោយ​វិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់ដែរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ការប្រកាន់​ចិត្ត​ឆេវឆាវ​ឬ​រឹង​មានៈ​ជាការ​ពុំ​ល្អ​ក្នុង​ពេលនេះ​សោះឡើយ ម្ល៉ោះហើយ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ថ្នមចិត្ត​អ្នកដទៃ​និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​មានការ​ប្រឹងប្រែង​កិច្ចការងារ​ក៏មាន​ការលូតលាស់​ឈាន​ទៅមុខ​មួយចំនួន​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕