អាជីវកម្មម៉ាតដើរតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់នៅផលិតផលជាច្រើនប្រភេទដើម្បីបំពេញ តម្រូវការរបស់អតិថិជនហើយគុណភាពរបស់ផលិតផលក៌ដូចជាសេវាកម្មនៅតែជាចំណុចចំបងដែលគ្រប់អតិថិជនតែងតែរំពឹងចង់បាន មួយក្នុងចំណោមម៉ាតទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរហាង CP Fresh Mart របស់ក្រុមហ៊ុនស៊ីភី ជាហាងផ្គត់ផ្គង់និងចែកចាយផលិតផលទាំងអស់របស់ស៊ីភីដ៏ធំមួយទាំងបោះដុំនិងលក់រាយ ប្រកបដោយគុណភាពខ្ពស់ ដែលក្នុងនោះផងដែរមានដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូប​និងផលិតផលគ្រឿងបរិភោគឧបភោគផ្សេងៗជាច្រើនទៀត។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្ម​​ចំណី​​​​សត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food )  និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)​​​​​ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។ ក្នុងនោះអាជីវកម្ម CP Fresh Mart  ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មហាងដែលជាអាជីវកម្ម CP Fresh Mart  របស់ CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០២០ មកម្លេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ សម្រាប់អាជីវកម្ម Fresh Mart CP ខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជា​​​​​​ដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជនទូទាំងប្រទេសកម្ពុជា។

 

លោក សែត​​ បូរី ​(Mr.Sat Borey) អនុប្រធានការិយាល័យ(Deputy Department Manager ) អាជីវកម្ម CP Fresh Mart​​នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំសាខាមានប្រសាសន៍ថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមពង្រីកអាជីវកម្ម CP Fresh Mart​ អោយមានភាពរីកចម្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក​និងផ្តល់នៅផលិតផលដែលមានស្តង់ដាជូនដល់ប្រជាជនកម្ពុជាផងដែរ ដោយបច្ចប្បន្ននេះក្រុមហ៊ុនស៊ីភីបានពង្រីកអាជីវកម្ម CP Fresh Mart ពីរសាខារួចមកហើយដោយ​សាខាទីមួយនៅខេត្តសៀមរាប និងសាខាទីពីរនៅខេត្តបាត់ដំបង​​ដោយមានគោលបំណងសំខាន់ៗជាច្រើនដូចជាផ្តោតទៅលើការ ផ្គត់ផ្គង់និងចែកចាយផលិតផលទាំងអស់របស់ស៊ីភីទាំងបោះដុំនិងលក់រាយ ផ្តល់នៅផលិតផលគ្រប់ប្រភេទរបស់ប្រែន CP ដែលមានគុណភាពល្អជូនអតិថិជន​ដើម្បីអោយស្របទៅនិងពាក្យស្លោកមួយថា” កាលបើយើងបរិភោគនៅអាហារដល់ល្អ​​​​​​ យើងនិងទទួលបាននៅគុណភាពជីវិតដ៏ល្អ” និងលើសពីនេះទៅទៀតដើម្បីផ្តល់នៅសេវាកម្មដ៏ល្អក្នុងការចែកចាយជូនដល់អតិថិជន ដើម្បីទទួលនៅផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភីបានចុះទៅសំភាសន៍អតិថិជនរបស់ហាង CP Fresh Mart  ផ្ទាល់នៅសាខាខេត្តបាត់ដំបង “ ដោយអតិថិជន បាននិយាយថាពួកគាត់ចូលចិត្តចូលទិញទំនិញក្នុងហាង CP Fresh Mart ណាស់ពួកគាត់យល់ឃើញថា គ្រប់ផលិតផលរបស់ហាងCP Fresh Mart មានភាពស្រស់ៗល្អ គុណភាពល្អ អនាម័យខ្ពស់ និងតម្លៃសមរម្យ ជាពិសេសក្នុងហាងមានការរៀបចំផលិតផលមាន សណ្ដាប់ធ្នាប់ល្អ ងាយស្រួលដើរមើល និងងាយស្រួលជ្រើសរើស ចំណែកឯងបុគ្គលិកវិញមានភាពរួសរាយ”

ដោយផ្តោតសំខាន់លើផលិតផលគុណភាពជាចំបងរបស់ហាង CP Fresh Mart ជូនគ្រប់អតិថិជន ក្នុងនោះផងដែរ ផលិតផលដែលជាទីពេញនិយមរាល់អតិថិជនដែលអញ្ចីញមកកាន់ហាង CP Fresh Mart តែងតែទិញនៅផលិតផលសាច់ជ្រូក ដោយសារតែផលិតផលសាច់ជ្រូករបស់ហាង CP Fresh Mart មាន គុណភាពល្អ ផលិតចេញមកពីកសិដ្ឋាន ដែលមានស្តង់ដា មិនប្រើប្រាស់នៅសារធាតុគីមី រក្សាគុណភាពពណ៌ទៅលើសាច់ ហើយអ្វីដែលកាន់តែពិសេសនោះសាច់ស្រស់ៗល្អ និងមានរសជាតិឆ្ញាញ់ មិនត្រឹមតែប៉ុណ្ណោះហាងCP Fresh Mart មានលក់និងចែកចាយផលិតផលជាច្រើនទៀតដូចជា សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូប អាហារសម្រន់និង គ្រឿងទេសគ្រប់ប្រភេទផងដែរ។

ដោយបច្ចប្បន្ននេះ CP Fresh Mart មានពីរសាខារួចមកហើយដោយសាខាទីមួយនៅខេត្តសៀមរាបមានផលិតផលរួមទាំងអស់​1000មុខនិងសាខាទីពីរនៅខេត្តបាត់ដំបង​មានផលិតផលរួមទាំងអស់2000មុខ

លើសពីនេះទៅទៀតក្រុមហ៊ុនស៊ីភីខេមបូឌាមានគំរោងនិងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខ​គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន។

ដូចច្នេះដើម្បីទទួលបាននៅសេវាកម្មល្អនិងផលិតផលគុណភាពខ្ពស់ ហាងCP Fresh Mart ជាជម្រើសដ៏ល្អ សំរាប់អតិថិជនដែលជា​​ស្រ្តីមេផ្ទះ  ​​ហាងអាហារ ​​មេចុងភៅ​ ជនីយដ្ឋាន ​​សណ្ឋាគារជាដើម លើសពីនេះទៅទៀតហាងCP Fresh Mart ផ្តល់នៅសេវាកម្មដល់ល្អក្នុងការចែកចាយផលិតផលទាំងការបោះដុំនិងលក់ ដើម្បីអោយគ្រប់អតិថិជនទទួលនៅផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា។

សំរាប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកកាន់យើងខ្ញុំតាមរយះ​ QR Code:

QR Code: Facebook CP Cambodia

QR Code: Youtube CP Cambodia

QR Code-Website CP Cambodia