ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈការចូលរួមចំណែកបម្រើការងារ ជាមន្ត្រីរាជការល្អនិងត្រឹមត្រូវមានគុណភាព ត្រូវឆ្លងកាត់វគ្គប្រឡង ដើម្បីវាស់សមត្ថភាពចំណេះដឹង តាមរយៈធ្វើតេស្តសំនួរសំណួរ ចម្លើយ និងមានសំណួរផ្ទាល់មាត់ផង។ នេះបើតាមការឲ្យដឹងពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅវិទ្យាល័យខេត្តកំពង់ស្ពឺ មានបេក្ខជនចូលរួមប្រឡង ៦៦ នាក់ ចែកជា ៦បន្ទប់ ដោយប្រើប្រាស់រយៈពេល៣ម៉ោង ចាប់ម៉ោង៨ រហូតដល់ម៉ោង១១ ថ្ងៃត្រង់។

ក្នុងពិធីបើកវិញ្ញាសានោះដែរលោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត សូមឱ្យបេក្ខជន បេក្ខនារីទាំងអស់ត្រូវបញ្ចេញសមត្ថភាពឲ្យអស់ ហើយបំពេញលើកវិញ្ញាសា និងឆ្លើយឲ្យបានគ្រប់ជ្រុងជ្រោយ។ ព្រមទាំងស្ដាប់ការណែនាំ តាមលក្ខន្តិកៈរបស់គណៈមេប្រយោគ មានទាំងក្រសួងមហាផ្ទៃ និងគណៈមេប្រយោគថ្នាក់ខេត្ត ៕សរន