ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ២២ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) , ជាសះស្បើយ ១៩ នាក់ និងស្លាប់ថ្មី ចំនួន ៥ នាក់ (៣នាក់ អត់បានចាក់​វ៉ាក់​សាំង) ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ចំនួន ១៩ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៣ នាក់ ។​

គិតត្រឹមព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២០.១៣៤ នាក់ , អ្នកជាសះស្បើយ ១១៦.៥០៧ នាក់ និងអ្នកស្លាប់ ២.៩៤០ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៩.៨២៣ នាក់៕/V

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖