​ប្រែ​សម្រួលៈ​វាសនា​/​ស៊ីដ​នី​៖ អូស្ត្រាលី​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​វិច្ឆិកា​បាន​បញ្ឈប់​ភ្លាមៗ​នូវ​ផែនកា​របើក​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើងវិញ​សំរាប់​កម្មករ​ជំនាញ​និង​សិស្ស​និស្សិត​បរទេស ដោយសារ​តែ​បារម្ភ​​អំពី​វីរុស​កូវី​ដ​១៩​បំ​ប្លែងខ្លួន អូ​មី​ក្រុង​។​

​ក្រោយ​បើក​កិច្ចប្រជុំ​គ្រាអាសន្ន​មួយ នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន បាន​និយាយថា ការបើក​ប្រទេស​ឡើង​វិញ​នៅ​ថ្ងៃ​១​ធ្នូ នឹង​ត្រូវ​លើក​ពេល​យ៉ាង​តិច​២​សប្តាហ៍​ដែរ​។​

​សូមបញ្ជាក់​ថា ព្រំដែន​អូស្ត្រាលី​បាននិងកំពុង​បិទ​អស់​ពេល​ជាង​២០​ខែ​មក​ហើយ ដោយ​នាំ​អោយ​ខ្វះ​កម្លាំង​ពលកម្ម និង​រុញ​ទម្លាក់​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​។​

​លោក​ម៉ូ​រី​សុន បាន​ពណ៌នា​ការលើក​ពេល​នេះ​ថា​ជាកា​សំរេចចិត្ត​«​សំខាន់​ចាំបាច់​និង​បណ្តោះអាសន្ន​»​មួយ​ផ្អែកលើ​ការណែនាំ​វេជ្ជសាស្ត្រ​។​

​តាំងពី​មុន​មក អូស្ត្រាលី​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​អូ​មី​ក្រុង​នេះ​៥​នាក់​។​

​អូស្ត្រាលី​បាន​អនុវត្ត​វិធានការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩​តឹងរឹង​បំផុត​និង​យូរ​ជាងគេ​ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺឆ្លង​នេះ ដោយសារ​ម្យ៉ាង​ការចាក់​វ៉ាក់សាំង​យឺតយ៉ាវ​។​

​ការពន្យារពេល​បើក​នេះ​ក៏បង្ក​ការបារម្ភ​សំរាប់​វិស័យ​សិក្សា​អប់រំ ដែល​រងគ្រោះ​ខ្លាំង​បំផុត​ពី​ការបិទ​ប្រទេស​នេះ​។​យោង​តាម​សមាគម​សកល​វិទ្យាល័យ​អូស្ត្រាលី សិស្ស​និស្សិត​អន្តជាតិ​ប្រមាណ​១៣០.០០០​នាក់​​កំពុង​នៅ​ក្រៅប្រទេស​នៅឡើយ​៕

​អូស្ត្រាលី​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​អូ​មី​ក្រុង​ចំនួន​៥​នាក់​ហើយ​។ ក្រសួង​សុខាភិបាល​សិង្ហ​បុរី​បាន​និយាយថា អ្នកដំណើរ​២​នាក់​មក​ពី​អាហ្វ្រិក​ខាងត្បូង​ដែល​ត្រូវបាន​តេស្តិ៍​ឃើញ អូ​មី​ក្រុង នៅ​ទីក្រុង​ស៊ីដ​នី​​បាន​ធ្វើដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ ឆាង​ហ្គី របស់ខ្លួន កាលពី​ថ្ងៃ​២៧​វិច្ឆិកា​