ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរខួប៥ ឆ្នាំនៃការដាក់បញ្ចូលចាប៉ី ដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរនៅលើផេកផ្លូវការរបស់សម្តេចនាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ថា៖« អបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) កាលពី៥ឆ្នាំមុននៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ “ ចាប៉ីដងវែង “ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយ គត់ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយត្រូវ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ សូមឱ្ យកូនខ្មែរគ្រប់រូបត្រូវចេះស្រឡាញ់ និង ចូលរួមថែរក្សា ការពារនូវសម្បត្តិបេតិកភណ្ឌដ៏ មានតម្លៃរបស់ជាតិនិងពិភពលោកទាំងមូល៕