លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល យុទ្ធនាការ​ដោះស្រាយ​ទំនាស់ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថាៈ នៅក្នុង​រយៈពេល ៣០ ថ្ងៃ នៃ​ខែវិច្ឆិកា​នេះ រដ្ឋបាលខេត្ត កំពង់ឆ្នាំង បាន​ចាត់តាំង​អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ទាំងអស់ បាន​ចុះទៅ​ដោះ ស្រាយ​ទំនាស់ និង​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​បណ្តា ស្រុក​.​ក្រុង ដែលជា​លទ្ធផល បាន​ដោះស្រាយ​បញ្ចប់ បាន​ចំនួន ៥៤៩ រឿង ក្នុងចំណោម​រឿង​សរុប ចំនួន ៧២៣ រឿង ដោយឡែក​រឿង ដែល​នៅសល់​មិនទាន់ ដោះស្រាយ ចំនួន ១៧៤ រឿង​ទៀត ត្រូវ​បន្ត​ដោះស្រាយ​ឱ្យអស់ នៅក្នុង​ខែធ្នូ ឆ្នាំ​២០២១ នេះ​។​