​ដោយៈ ភ្នំ​ស​ន្ធុ​ក -​ប​.​ជ័យ / កំពង់ធំៈ នៅ​ខេត្តកំពង់ធំ មាន​ករណី​កាប់​ទន្ទ្រាន ឈូសឆាយដី ព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣.៥៦៦,៥៦១ ហិកតា ដោយ​គិត​ចាប់ពី​ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ ២០២១ ស្ថិតនៅ​ក្នុងស្រុក ចំនួន​៤ ដែលមាន​ភូមិសាស្ត្រ ជាប់​ទំនាប​ព្រៃ​លិច​ទឹក និង​ជាប់​បឹង​ទន្លេសាប គឺ​នៅ​ភូមិសាស្ត្រ ក្រុង​ស្ទឹងសែន មាន ៣ ករណី​, ស្រុក​បារាយណ៍ មាន​ចំនួន ២ ករណី​, ស្រុក​ស្ទោង មាន ៦ ករណី និង​ស្រុក​កំពង់ស្វាយ មាន ១៩ ករណី ។ នេះ​បើតាម​ការ​អោយដឹងពី ប្រធាន​មន្ទីរ ជំនាញ និង​គណៈបញ្ជាការ កងឯកភាព រដ្ឋបាលខេត្ត​កំពង់ធំ ។​