សមត្ថកិច្ច​នគរបាល ស្រុក​កោះធំ បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន អនុវត្តតាម​ដីកា​បង្គាប់ ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​។ ការឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស គ្រឿងញៀន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង​ជិត ៥ ល្ងាច ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់ចំណុច ផ្លូវលំ ក្នុងភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល​។​