ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា នឹង​កាត់បន្ថយ​បាន នូវ​ការបញ្ជូន​អ្នកជំងឺ មហារីក ទៅ​ព្យាបាល នៅ ក្រៅប្រទេស ដោយសារ​ថា បច្ចុប្បន្ននេះ នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា របស់​យើង មាន​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ជំងឺមហារីក​នេះ ជាច្រើន​កន្លែង មាន​ទាំង​រដ្ឋ និង ឯកជន បំពាក់​ទៅដោយ​ម៉ាស៊ីន និង​ឧបករណ៍​ទំនើបៗ ជាមួយ​ក្រុម គ្រូពេទ្យ ជំនាញៗ​ផងដែរ ។ ម្យ៉ាងវិញទៀត​ក៏បាន​កាត់បន្ថយ​នូវ​ការចំណាយ​ថវិកា ច្រើន ក្នុងការ​បញ្ជូន​អ្នកជំងឺ ទៅ​ព្យាបាល នៅក្រៅ​ប្រទេស ថែម​ទៀតផង​។​

​នេះ​ជាការ​លើកឡើង របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ ខណៈដែល​លោក និង​លោកស្រី អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ មន្ទីរពេទ្យ​សំរាក ព្យាបាល​ឯកជន ផ្នែក​មហារីក អូ​រ៉េ​ន ឃែ​ន​ស័​រ​ដែលមាន​ទីតាំង​ស្ថិត នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ មហារីក គឺមាន​សង្ឃឹម​ច្រើន ដោយសារ​ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង មាន​មន្ទីរពេទ្យ​ជាច្រើន ដែល​អាច​ព្យាបាល​ជំងឺមហារីក​នេះ​បាន​កាត់បន្ថយ​នូវ​ការ បញ្ជូន អ្នកជំងឺ ទៅ​ព្យាបាល នៅក្រៅ​ស្រុក និង​កាត់បន្ថយ​ថវិកា​ច្រើន​ផងដែរ​។​

​ជាក់ស្តែង នៅពេលនេះ មន្ទីរពេទ្យ​សំរាក​ព្យាបាល​ឯកជន ផ្នែក​មហារីក អូ​រ៉េ​ន ឃែ​ន​ស័​រ ដែល​បើកសម្ពោធ ដាក់អោយ​ប្រើប្រាស់ នៅពេលនេះ គឺ​បាន​បំពាក់​ឧបករណ៍​ទំនើបៗ តាម​ស្ដង់ដារ​អឺរ៉ុប និង​ប្រមូលផ្ដុំ ដោយ​គ្រូពេទ្យ​ជំនាញៗ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ធ្វើតេស្ត ស្វែងរក​មេរោគ និង​ព្យាបាល​ជំងឺមហារីក ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា មកពី​គ្រប់​មជ្ឈដ្ឋាន ។​

​លោក ឃួ​ង ស្រេង បាន​បន្តថាៈ សម្រាប់​ក្របខ័ណ្ឌ រាជធានី​ភ្នំពេញ ដើម្បី​បង្ខិត​សេវា សុខាភិបាល ឱ្យ​កៀក​ជិត​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន គណៈ​អភិបាល បាន​ខិតខំ​ពង្រឹង និង​ពង្រីក​យន្តការ នៃ​ការផ្ដល់សេវា​ផ្នែក​រដ្ឋ ព្រមទាំង​បង្កលក្ខណៈ ដល់​ការចូលរួម​របស់ សេវា​សុខាភិបាល​ឯកជន ក្នុងនោះ គិត​ត្រឹម​ឆ្នាំ​២០២១ នេះ នៅ​រាជធានី​ភ្នំពេញ មាន ការិយាល័យ​សុខាភិបាល ស្រុក​ប្រតិបត្តិ ចំនួន ៧, មន្ទីរពេទ្យបង្អែក​រាជ​ធានី ចំនួន ១ (​កម្រិត CPA3), មន្ទីរពេទ្យបង្អែក​ថ្នាក់ស្រុក​ប្រតិបត្តិ ចំនួន ៧ (​កម្រិត CPA1), មណ្ឌល សុខភាព ចំនួន ៤៣(​កម្រិត​MPA) និង​ប៉ុស្តិ៍​សុខភាព ចំនួន ៧ កន្លែង ដែលជា សេវា​សុខាភិបាល គ្រប់គ្រង​ដោយ​រដ្ឋ ព្រមទាំង​មាន​មូលដ្ឋាន សុខាភិបាល​ឯកជន ចំនួន ២.៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល ជំងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​។​

​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​មន្ទីរពេទ្យ​សំរាក​ព្យាបាល​ឯកជន ផ្នែក​មហារីក អូ​រ៉េ​ន ឃែ​ន​ស័​រ គោលបំណង​សំខាន់ នៃ​ការបង្កើត​មន្ទីរពេទ្យ​នេះ គឺ ដើម្បី​ចូល រួម​បំពេញ​នូវ​កង្វះខាត ក្នុង​វិស័យ​សុខាភិបាល សម្រួល​ដល់​ជីវភាព និង​ការ លំបាក​របស់ ប្រជាពលរដ្ឋ ដែលមាន​ជំងឺ បង្កើត​ការងារ​ជូន​គ្រូពេទ្យ និង​បុគ្គលិក សុខាភិបាល​ផ្សេងទៀត ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ។​

​លោក​បាន​បន្តថាៈ អ្នកជំងឺ​មហារីក ភាគច្រើន កើត​លើ​មនុស្ស​វ័យ​កណ្តាល និង​វ័យ ចំណាស់​។ ជំងឺមហារីក​មាន ប្រាំ​ប្រភេទ ដែល​យើង​ជួបប្រទះ​ច្រើនជាងគេ គឺ មហារីក ថ្លើម មហារីក​សួត មហារីក​សុដន់ មហារីកក្រពះ – ពោះវៀន និង មហារីក​មាត់ស្បូន​។ អ្នកជំងឺ​មហារីក នៅ​កម្ពុជា ប្រមាណ ១៣.៥០០ នាក់ ត្រូវការ​ព្យាបាល ដោយ​កាំរស្មី ហើយ​មាន​អ្នកជំងឺ ប្រមាណ ៣.០០០ នាក់ ប៉ុណ្ណោះ ដែល​ទទួលបាន​ការព្យាបាល នៅក្នុង​ស្រុក និង​ប្រមាណ ១.៥០០ នាក់​ទៀត បានទទួល​ការព្យាបាល​នៅ​ប្រទេស ជិតខាង នៅសល់​ប្រមាណ​ជាង ១០.០០០ នាក់​ទៀត ក្នុង ១​ឆ្នាំ​កំពុង​ត្រូវការ​ការ ព្យាបាល​មួយ ដែលមាន​ប្រសិទ្ធភាព និង​គុណភាព តាម​ស្តង់ដា វេជ្ជសាស្ត្រ​សកល​។​

​លោក អ៊ា​វ សុខា បាន​បន្តថាៈ នៅ​កម្ពុជា ការទទួលបាន​ការពិនិត្យ និង​ការធ្វើ​តេស្ត ស្វែងរក​ជំងឺមហារីក ដោយ​ម៉ាស៊ីន​ទំនើប នៅមានកំរិត​ទាប នៅឡើយ ។ ដូច្នេះ​ដើម្បី ឆ្លើយ តប​ទៅនឹង​សេចក្តីត្រូវការ​ព្យាបាល ក្នុងស្រុក និង​បំពេញបន្ថែម​លើ​សេវា សុខាភិបាល សាធារណៈ ដែល​កំពុង​ជួប​ការលំបាក និង​ស្របតាម​គោលនយោបាយ លើកទឹកចិត្ត​ដល់ វិស័យ​ឯកជន របស់​រាជរដ្ឋាភិបាល ក្នុងនាម​លោក​ជា អ្នកជំនាញ ជំងឺមហារីក​មួយរូប បានសម្រេច​ចិត្ត បណ្តាក់ទុន​បង្កើត​មន្ទី​រ​ពេទ្យ​នេះ​ឡើង​ដោយមាន បំពាក់​ឧបករណ៍​ទំនើបៗ តាម​ស្ដង់ដារ​អឺរ៉ុប និង​ប្រមូលផ្ដុំ ដោយ​គ្រូពេទ្យ​ជំនាញៗ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ធ្វើតេស្ត ស្វែងរក​មេរោគ និង​ព្យាបាល​ជំងឺ មហារីក ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា មកពី​គ្រប់​មជ្ឈដ្ឋាន ៕/V​-PC