ក្រសួងធនធានទឹកបាន ប្រកាសថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកឹលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតមធ្យមទៅបង្គួរ ដែលធ្វើឲ្យខ្ពង់រាបភាគឦសាន្ត នៃប្រទេសកម្ពុជាចុះត្រជាក់ដល់១៦អង្សាសេ និងតំបន់ទំនាបកណ្តាលចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី១-៧ ខែធ្នូ ៕