ដោយៈ​សុផល​/ភ្នំពេញ​៖អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ដែលជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​លឿន​បំផុត​របស់​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ២ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ឡាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

កាលពីដើម​ខែកញ្ញា​កន្ល​ង​មកនេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន ១ លាន​ដុល្លារ​អាមេរិក ម្តង​រួចមកហើយ​។​អំណោយ​សប្បុរស​ទាំងពី​រ​លើក​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ឆ្លើយតប​ទៅតាម​ការអំពាវនាវរ​បស់​សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន ក្នុងការ​ពង្រឹង​កិច្ចសហ ប្រតិបត្តិការ​ទ្វេភាគី​លើ​បញ្ហា​កូ​វីដ​-១៩ រវាង​ប្រទេសជិតខាង​ទាំងពីរ​។​

​ការបរិច្ចាគ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​លោក ហ្គុ​យ ឆាយ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​តំណាង​ជំនួស មុខ​ឱ្យ​អ្នកឧកញ៉ា ចេ​ន ហ្ស៊ី​។ អំណោយ​ទាំងពីរ​លើក​មាន​ទឹកប្រាក់​សរុប​ចំនួន ៣​លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​ជួយ​ប្រជាជន​ឡាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។

​សូមបញ្ជាក់ថា ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ច្រើនជាងគេ​នៅលើ​ពិភពលោក អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជា​សហគ្រិន​និង​ជា​អ្នក​ដឹកនាំ​អាជីវកម្ម​នៅក្នុង​តំបន់​មេគង្គ​ដឹង​យ៉ាងច្បាស់​ពី​សារៈសំខាន់​នៃ​ធុរកិច្ច​កម្ពុជា​ក្នុង​ការ​ជួយ​​ដល់​ប្រទេសជិតខាង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ជា​សកល​នេះ​។ ក្នុងនាម​ជា​សហគ្រាស​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក៏មាន​គោលបំណង​ចូលរួមចំណែក​ក្នុងតួនាទី​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​អំពី​កិច្ចការ​ក្នុង​តំបន់ ខណៈដែល​នេះ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​ទាំងមូល​។​

​ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​ក្រុមហ៊ុន​ពហុ​វិស័យ​ឈានមុខ​គេ​ដែលមាន​ក្រុមហ៊ុន​ជា​បុត្រ​ស័​ម្ព​ន្ធ​ដូចជា ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប​; ធនាគារ​ព្រី​នស៍​; ក្រុមហ៊ុន​ព្រី​នស៍​អចលនទ្រព្យ​ហ័ន​យូ​; ក្រុមហ៊ុន Belt Road Capital Management ; ក្រុមហ៊ុន Awesome Global និង​ក្រុម​ហ៊ុន​អាកាសចរណ៍ Cambodia Airways​បាន​ឈានមុខ​គេ​សម្រាប់​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​(CSR)​នៅ​ឆ្នាំនេះ​។​ជាមួយ​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​នេះហើយ​ទើប​ក្រុមហ៊ុន​ចាប់​ផ្តើម​កម្មវិធី​អាហារូបករណ៍​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​គឺ «​អាហារូបករណ៍ ចេ​ន ហ្ស៊ី​» ។ លើសពីនោះ​ទៅទៀត ក្រុមហ៊ុន​ព្រីស​ន៍ ហូល​ឌី​ង គ្រុប បានទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ប្រាំបីនិង​នៅតែ​រក្សាបាន​នូវ​ប្រតិបត្តិការ​អាជីវ​កម្ម បើទោះបី​ជាមាន​ឧបសគ្គ​ខ្លះៗ​ក៏ដោយ​៕Ph