ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក មី​កា​មិ ម៉ាសា​ហី​រ៉ូ និង​លោក នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា នេះ បាន​ចុះ ទៅ​ទស្សនកិច្ច នៅ​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង និង​ធ្វើដំណើរ តាម​រថយន្តក្រុង របស់​រដ្ឋាករ ស្វយ័ត ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង City Bus រាជធានី​ភ្នំពេញ ក្នុង​គោលបំណង លើក​កំពស់ ការ​ជិះ​រថយន្តក្រុង តាមរយៈ​ការផ្សព្វផ្សាយ វីដេអូ​ខ្លី PR ដែល​បង្កើតឡើង ដោយ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​