ដោយៈ យោធិន / ភ្នំពេញៈ សិលា​ពិសិដ្ឋ​ចារឹក ឈ្មោះ សប្បុរសជន ចូលរួម​កសាង​សួន សមិទ្ធផល​វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​មីន ត្រូវបាន​លើកដាក់​ដំកល់​ក្នុង បរិវេណ វិមាន ឈ្នះ ឈ្នះ ដើម្បី​ទុកជា​សក្ខីកម្ម ក្នុងការ​រួមចំណែក​ក​សាង​នូវ​សមិទ្ធ ផល ជា​ប្រវត្តិសាស្ត្រ ទុកជា​កេ​រ្ត៍​ដំណែល សម្រាប់​ជំនាន់​ក្រោយ​។​

​សិលា​ពិសិដ្ឋ ចារឹក​ឈ្មោះ សប្បុរសជន ខាងលើនេះ ត្រូវបាន​កសាងឡើង​តាម​ការ ផ្តួចផ្តើម របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង ការពារជាតិ ហើយ​ដែល​ត្រូវបាន​សម្រិតសម្រាំង ដោយ​យកចិត្តទុកដាក់​យ៉ាង​ប៉ិន ប្រសប់ ពី​សំណាក់ ស្ថាបត្យករ រំលេច​ឡើង​នូវ​នាម​របស់ សប្បុរសជន​គ្រប់ៗ​រូប ដែល​បាន​បរិច្ចាគ​ថវិកា កសាង​ផងដែរ​។​

​នេះ​បើតាម​ការលើកឡើង បញ្ជាក់​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព ក្នុងឱកាស អញ្ជើញ​ចុះ​ត្រួតពិនិត្យ សកម្មភាព​ស្ទួ​ច​ដាក់​ដំកល់ សិលា​ពិសិដ្ឋ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម អមដំណើរ​ពី អគ្គនាយករង និង​ប្រធាន នាយកដ្ឋាន ស្ថាប័ន​ជំនាញ ជាច្រើនរូប​ទៀត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង រក្សា សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បានបញ្ជាក់​ថាៈ សិលា ពិសិដ្ឋ ចារឹក​នាម​របស់​សប្បុ​រស​ជន ខាងលើ ដែល​ផ្តួចផ្តើម​កសាងឡើង​ដោយ​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺជា​ដុំ​សិលា រាង​បួន​ជ្រុង​ទ្រវែង បណ្តោយ​ប្រវែង ១,៥៥ ម៉ែត្រ ទទឹង​ប្រវែង ១,១​ម៉ែត្រ និង​កម្រាស់ ០,៩០ ម៉ែត្រ ទម្ងន់ ៣.៨២០ គីឡូក្រាម​។​

​នៅ​ផ្ទៃ​ខាងលើ​ដុំ​សិលា​ពិសិដ្ឋ មាន​អក្សរ​ចារិក​អក្ស​រៈ សូម​អរគុណ ដោយ​ការមិន អង្គុយ​លើ​។ លើ​ផ្ទៃ​បញ្ឈរ ផ្នែក​បណ្តោយ​ម្ខាង មាន​ច​រឹក​ថាៈ រួមគ្នា​ថែរក្សា ការពារ សន្តិភាព និង​ជា​អក្សរ អង់គ្លេស TOGETHER WE CAN PROTECT AND MAINTAIN PEACE និង​ផ្ទៃ​ម្ខាង​ទៀត ចារឹក​អក្សរ​ឈ្មោះ ថ្នាក់ដឹកនាំ តាម​បណ្តា​ស្ថាប័ន​ដែល​បាន បរិច្ចាគ​ថវិកា រួមចំណែក​កសាង​សួន​សមិទ្ធផល វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព មីន​។​

​ចំណែក​ផ្ទៃ​ម្ខាង ផ្នែក​ទទឹង​សិលា មាន​ចារឹក​អក្ស​រៈ ផ្តួចផ្តើម​កសាង​ដោយ សម្តេច​ពិជ័យ សេនា ទៀ បាញ់ និង​លោកជំទាវ ព្រមទាំង​នាម​សប្បុរសជន ដែលជា​ថ្នាក់ដឹកនាំ ស្ថាន​ប័ន មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។ នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បានបញ្ជាក់​ថាៈ ចំណែក​ផ្ទៃ​សិលា ម្ខាង​ទៀត​ដែល​នៅ​មិន ទាន់​មាន​ចារឹក​អក្សរ​អ្វី​នោះ គឺ​ដើម្បី​ទុក​ចារឹក​នាម របស់​សប្បុរសជន​ដែល​បន្ត​ចូល រួម​បរិច្ចាគ​ថវិកា នាពេលខាងមុខ​៕/V​-PC