Nov 30, 2021

ដោយ​: ប​.​ជ័យ​/​បន្ទាយមានជ័យ​: នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ចេញ​នូវ​កម្លាំង​ដែល​រៀបចំ​ចំនួន​២១៩​នាក់ ក្នុងការ​ត្រៀម​និង​ចុះ​អន្តរាគមន៍​ប្រតិបត្តិ​ការបង្ក្រាប​ជន​ទាំងឡាយណា​ដែល​ចូលមក​កាប់​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។

​កម្លាំង​ទាំងនោះ បាន​បញ្ជូនទៅ​សហការ​នឹង​កម្លាំង​នគរបាល កម្លាំងយោធា មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងឡាយ​និង​ទៅ​ល្បាត ប្រចាំការ​ច្បាស់ការ​តាម​គោលដៅ​នានា​នៅ​តំបន់​ទំនាប​ក្រោម​នា​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី​និង​ស្រុក​ព្រះនេត្រព្រះ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​បោ​ន ប៊ិន បានអោយដឹងថា កម្លាំង​របស់​អង្គភាព​លោក​បានរៀបចំ ត្រៀមលក្ខណៈ​រួចជាស្រេច​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​មក ។​

​ទន្ទឹមនឹងនោះ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ណែនាំ​ដល់​កម្លាំង​ចុះ​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​អនុវត្តន៍​វិន័យ និង​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ៕