ដោយៈ​សុផល​/​ភ្នំពេញ​៖យោងតាម​ក្រុមហ៊ុន Httpool ជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ពី​ក្រុមហ៊ុន Facebook ក្នុងប្រទេស​កម្ពុជា បានឱ្យដឹងថា យុទ្ធសាស្ដ្រ​ទីផ្សារ    «​អាជីវកម្ម​លក់​ផលិតផល​ចម្រុះ​» គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកលក់​នៅលើ​បណ្ដាញ​សង្គម និង​អ្នកធ្វើអាជីវកម្ម​ខ្នាតតូច ជាពិសេស សម្រាប់​អ្នក​ដែលមាន​វេ​ប​សាយ​ផ្ទាល់ខ្លួន​។

​មុខងារ​សំខាន់ៗ​ជាច្រើន​របស់ Facebook ចាប់ពី Facebook Shop រហូតដល់ Commerce Manager និង​សូម្បីតែ Messenger ពិតជា​ស័ក្ដិសម​សម្រាប់​អ្នក​ដែលមាន​បំណង​បង្កើត​អាជីវ កម្ម​ខ្នាតតូច និង​ខ្នាត​មធ្យម (SMBs) នៅ​កម្ពុជា ហើយ​ការប្រើប្រាស់ Facebook សម្រាប់​មុខ​ជំនួញ ក៏​អាចបង្កើត​ឱ្យមាន​ការគ្រប់គ្រង​វេ​ប​សាយ​អាជីវ​កម្មបាន​ងាយស្រួល​ផងដែរ​។ នេះ​បើ​យោងតាម​អ្នកនាង Archana Roche ជាFacebook Measurement Lead ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី ហ្វិក​របស់​ក្រុមហ៊ុន Httpool​។​

​អ្នកនាង Archana Roche បាន​ថ្លែងថា​៖ «​ចំពោះ​អាជីវកម្ម​ខ្នាតតូច វា​មិន​ងាយស្រួល​ក្នុងការ​ដំណើរកា​រវេ​ប​សាយ​នោះទេ​។ប៉ុន្ដែ​លោកអ្នក​អាច​គិតដល់​ការបង្កើត​វេ​ប​សាយ​តូច​មួយ ដែល​បើកឱកាស​ឱ្យ​មុខងារ​ស្នូល​ជាច្រើន​របស់ Facebook ជួយ​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​សក្ដានុពល និង​ស្វែងយល់​ស៊ីជម្រៅ​ចំពោះ​អាជីវកម្ម​របស់ខ្លួន​»​។​

​អ្នកស្រី បាន​បន្ដថា​៖ «​ឧទាហរណ៍ ពេល​លោកអ្នក​ប្រតិ​ប​ត្ដិ​កូដ Facebook Pixel នៅលើ​វេ​ប​សាយ វា​អនុញ្ញាតឱ្យ​លោកអ្នក​មើលឃើញថា តើ​អ្នកប្រើប្រាស់​ធ្វើការ​ទាក់ទង​ជាមួយ​វេ​ប​សាយ​លោកអ្នក​ដោយ​របៀប​ណា ក្រោយពី​បាន​ទស្សនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Facebook របស់លោក​អ្នក​។ លោកអ្នក​ក៏​អាច​កែលម្អ​នូវ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ការលើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការប្រាស្រ័យ​ទាក់ទង​ពី​សំណាក់​អតិថិជន ដែល​មានន័យថា វា​កំពុង​ប្រាប់ Facebook នូវ​វិធីសាស្ដ្រ​ដែល​ព័ត៌មាន​នេះ​អាចជួយ​លោកអ្នក​ដុសខាត់​យុទ្ធសាស្ដ្រ​ផ្សព្វ ផ្សាយ​ពាណិជ្ជកម្ម និង​ប្ដូរ​មកវិញ​នូវ​អត្ត​ប្រយោជន៍​នៃ​ការវិនិយោគ​ដ៏​ប្រសើរ​»​។​

​អ្នកនាង Archana Roche បាន​លើកឡើងថា​៖ «Pixel ដើរ​ដោយ​ការ​តម្លើង និង​ដាក់​ដំណើរ ការcookieដើម្បី​តាមដាន​អ្នកប្រើប្រាស់ពេល​ពួកគេ​ទាក់ទង​ជាមួយ​វេ​ប​សាយនិង​ផ្ទាំង​ផ្សព្វ ផ្សាយ​ពាណិជ្ជកម្ម​លើ Facebook របស់លោក​អ្នក ក៏ដូចជា​ផ្ដល់នូវ​ព័ត៌មាន​សម្បូរបែប និង​ស៊ីជម្រៅ​ដល់​អ្នក​ដែល​បាន​ចូល​វេ​ប​សាយ​របស់​លោកអ្នកនិង​នីតិវិធី​ដែល​ពួកគេ​ប្រកាន់យក​ដើម្បី​សម្រេច​ទៅដល់​ទំព័រ​ទិញ​លក់​ផលិតផល​ចុងក្រោយ​របស់លោក​អ្នក​»​។

​យ៉ាងណាមិញសម្រាប់​អ្នក​ដែល​មិនមាន​វេ​ប​សាយ​ផ្ទាល់ខ្លួនមុខងារ​របស់Facebookទាំងនេះ  ក៏​អាចជួយ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ក្នុងការ​ដំណើរការ និង​គ្រប់គ្រង​ជំនួញ​របស់ខ្លួន​ដែរ​។ មុខងារ​សំខាន់​របស់ Facebook ខាងក្រោម​នេះ មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ដល់​អាជីវ កម្ម​ខ្នាតតូច និង​មធ្យម​។

Facebook Shop – ជាទី​កន្លែង​ដែល​អ្នកប្រើប្រាស់​អ៊ីនធឺណិត​អាច​ចូល​មើល ស្វែងរក និង​ទិញ​ផលិតផល​ដោយផ្ទាល់​នៅលើFacebook និងInstagram​។នេះ​គឺជា​ហាង​លក់​ផលិតផល​អន​ឡាញនិង​អាច​ត្រូវបាន​រុះរើ​ជាប្រចាំ​ដោយ​ការ​កញ្ចប់​ផលិតផល​ថ្មីៗ និង​តាំង​បង្ហាញ​ផលិត ផល​សម្រាំង​ពិសេសៗ​។ ដូច្នេះ បទពិសោធ​ទិញ​ផលិតផល​លើ​ផ្សារ Facebook ពិតជា​ល្អ​បំផុត​។​

Commerce Manager – ផ្ដល់​លទ្ធភាព​ស្វែងយល់​ស៊ីជម្រៅ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការលក់ ក៏ដូចជា​ប្រជាប្រិយភាព​នៃ​ផលិតផល ដែល​ជួយ​ម្ចាស់​អាជីវកម្ម​ធ្វើការ​កែលម្អ និង​ឌី​ហ្សា​ញ Facebook Shop ឱ្យ​កាន់តែ​ល្អប្រសើរ​។​

Messenger Chatbots – ការប្រើប្រាស់ Facebook Messenger Solution អាជីវកម្ម​អាច​បង្កើតជា​បទពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន និង​ប្រែក្លាយ​រាល់​ការសន្ទនា​ទៅជា​ឱកាស​លក់​ផលិតផល ដោយ​គ្រាន់តែ​ចុច​ពាក្យ «Click to Messenger» ក្នុងពេល​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ផ្សារភ្ជាប់​ជាមួយ​អតិថិជន​ជា​លក្ខណៈ​ឯកជន​។​

Facebook Live – អនុញ្ញាត​ឱ្យមាន​ការផ្សាយ​ផ្ទាល់​នូវ​សកម្មភាព​អាជីវកម្ម​លក់ដូរ​ទៅដល់​សហគមន៍​កាន់តែ​ធំ​ទូលំទូលាយ ដែល​ពួកគេ​អាច​ទស្សនា​នៅលើ​ទូរស័ព្ទដៃ កុំព្យូទ័រ ឬ​ភ្ជាប់​ទៅកាន់​ទូរទស្សន៍​ថែមទៀត​។​

Facebook Marketplace – ជាទី​កន្លែង​លក់ដូរ​ផលិតផល​ដែល​ត្រូវបាន​រាយ​នាម​នៅលើ Facebookនៅតាម​សហគមន៍​ក្នុងស្រុក​ដែល​សកម្មភាព​អាជីវកម្ម​នោះ​ស្ថិតនៅ​។Marketplace អនុញ្ញាតឱ្យ​ផលិតផល​សម្រាប់​លក់បាន​ទៅដល់​អតិថិជន ដែលមាន​បំណង​ចង់​ទិញ​ស្រាប់ និង​កំពុងតែ​ស្វែងរក​ទិញ​ផលិតផល​នោះ​។​

​បើ​ម្ចាស់​អាជីវកម្ម​អាច​ផ្ដល់​ចម្លើយ​ឆាប់រហ័ស​តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​តប​សារ​ភ្លាមៗ​ជាមួយ​ការបង្ហាញ​តម្លៃ​ត្រឹមត្រូវ និង​សំណេរ​ខ្លីៗ​ស្ដីពី​ផលិតផល អ៊ីចឹង លទ្ធភាព​នៃ​ការលក់​ចេញ​ប្រាកដ​ជាមាន​។ ចាប់ពី​អាជីវករ​លក់រាយ​រហូត​ដល់​ភ្នាក់ងារ​អចលនទ្រព្យ និង​ចាប់ពី​ក្រុមហ៊ុន​លក់​រថយន្ដ រហូតដល់​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក ទីកន្លែង​លក់ដូរ​គឺជា​ឈ្នាន់​ជាន់​ឆ្ពោះ​គោលដៅ​នៃ​ការលក់​។​

​អ្នកនាងArchana Roche ជាFacebook Measurement Lead ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ ក្រុមហ៊ុន Httpool បាន​លើកឡើងថា​៖ «​មាន​មុខងារ​សំខាន់ៗ​របស់ Facebook ទាំងនេះ​ក្នុង​ដៃ ឥឡូវ​ដល់ពេល​ត្រូវ​បោះជំហាន​ទៅមុខ​ជាមួយ​ការបង្កើត​មាតិកា​ដ៏​គួរឱ្យ​ទាក់ទាញនិង​ចាប់ អារម្មណ៍​សម្រាប់​អាជីវកម្ម ផលិតផល ឬ​យីហោ​របស់​លោកអ្នក​។ ភាព​ច្នៃប្រឌិត​គឺជា​អ្វីៗ​គ្រប់ យ៉ាង ដែលមាន​អានុភាព​ក្នុងការ​បង្កើត ឬ​លើកតម្កើង​យីហោ​ឱ្យ​កាន់តែ​ល្បីល្បាញ ក៏ដូច ជា​ជួយ​លោកអ្នក​មានមុខមាត់​លេចធ្លោរ​ផុតពី​អ្នកដទៃ​»​។​

​អ្នកស្រី បាន​បន្ថែមថា​៖ «​នេះ​ជា​មូលហេតុ​ដ៏​សំខាន់ ដែល​លោកអ្នក​គួរ​សិក្សា​ស្វែងយល់​ឱ្យ បាន​ហ្មត់ចត់ និង​រិះរក​វិធីសាស្ដ្រ​ដ៏​ល្អ​បំផុត ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ផ្សារភ្ជាប់​ទៅកាន់​អតិ ថិជន​ជាមួយ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook»​។

យោងតាម Httpool បាន​បង្ហាញថា ក្រុមហ៊ុន​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​អាជីវកម្ម​មិន​ប្រើប្រាស់ Facebook អាច​នឹង​បាត់​ឱកាស​ជំនួញ និង​ការលក់​ផលិតផល​របស់ ខ្លួន​ផងដែរ​៕ Ph