ប្រជាពលរដ្ឋ​រាប់រយ​នាក់​នាំគ្នា​ដើរ​ដង្ហែ​និង​ឈរ​ត្រៀបត្រា​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោយសារតែ​មានការ​កោះហៅ តំណាង​សហគមន៍ ចំនួន​ប្រាំមួយ​នាក់ បំភ្លឺ​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង គំរាមកំហែង​ជេរប្រមាថ​ជា​សាធារណៈ​រឿង​ដី​សហគមន៍​នៅ​ស្រុក​ឱ​រ៉ា​ល់ ។ សកម្មភាព​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។