កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួល​ជួប​លោកស្រី ម៉ា​រៀម ស័​មេន (Mariam J. Sherman) នាយិកា​ធនាគារ ពិភពលោក ប្រចាំ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​ភាគ​ខាងកើត រួមទាំង​ប្រចាំ​នៅ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ផងដែរ និង​សហការី ដើម្បី​ពិភាក្សា និង​វាយតម្លៃ​ជារួម​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​នានា ក្នុង​វិស័យ​កសិកម្ម​ដែល​គាំទ្រ​ដោយ​ធនាគារពិភពលោក ។​