លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស៖ថ្ងៃនេះ ខ្ញុំបានទទួបជួបសំដែងការគួរសមពី ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង និង ឯកឧត្តម NGUYEN Huy Tang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
បារាំង និងវៀតណាមមានប្រវត្តិដ៏យូរលង់ និងសម្បូរបែបជាមួយកម្ពុជា។ ខ្ញុំបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសរបស់យើងកាន់តែរីកចំរើន៕