ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ​កញ្ញា កឹម មនោ​វិទ្យា នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រ (Twitter) ឆ្លើយតប​ដោយប្រយោលទៅ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​ថា ឪពុក​របស់​នាង​មាន​សិទ្ធិ​បញ្ចេញមតិ ហៅ​ដៃគូ​បោកប្រាស់​ឱ្យ​បញ្ឈប់​កេងចំណេញ និង​បោកប្រាស់​សាធារណជន​។​

កញ្ញ កឹម មនោវិទ្យា (រូបខាងស្តាំ,រូបថតឯកសារ)

កញ្ញា កឹម មនោ​វិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បាន​សរសេរ​​ជា​ភាសា​អង់គ្លេស​ថា “My father #KemSokha is entitled to his opinion to call his deceitful partner to stop exploiting him & deceiving the public. The partnership was effectively over when his partner called on the party/people in #Cambodia to abandon him when he’s imprisoned & led a deceitful campaign”​។ មានន័យ​“​ឪពុក​ខ្ញុំ កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ​ហៅ​ដៃគូ​បោកប្រាស់​ឱ្យ​បញ្ឈប់​កេងចំណេញ​និង​បោកប្រាស់​សាធារណជន​។​ភាពជា​ដៃគូ​ត្រូវបាន​បញ្ចប់ ដោយ​ប្រសិទ្ធភាព នៅពេលដែល​ដៃគូ​របស់គាត់​បាន​អំពាវនាវ ឱ្យ​គណបក្ស​/​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា បោះបង់ចោល​គាត់នៅពេលដែល​ គាត់​ត្រូវបាន​ជាប់ពន្ធនាគារ និង​ដឹកនាំ​យុទ្ធនា​ពោរពេញ​ដោយ​បោកប្រាស់​»​។​

​គួរសម្គាល់ថា លោក​មុត ចន្ថា មនុស្ស​ជំនិត​លោក​កឹម សុខា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ថា​ស្របពេល ជាមួយគ្នា​លោក សម រ​ង្ស៉ី បង្ហាញ​ពី​ការភ័យខ្លាច​ខ្លាំង បន្ទាប់ពី​លោក កឹម សុខា បានប្រកាស​ឱ្យ​ឈប់​យកឈ្មោះ និង​រូបថត​គាត់​ទៅប្រើ​ប្រាស់ ដើម្បី​មហិច្ឆតា​នយោបាយ​របស់​គាត់ និង​ក្រុម​គាត់ ព្រោះ​អស់​មាន​អ្វី​ត្រូវ​យកទៅ​កុហក​អ្នកគាំទ្រ​ទៀត​។ ភ័យ​រហូត​ដោះលែង​ឲ្យ​ឆ្កែ​កាច រួមទាំង​អតីត​តំណាងរាស្ត្រ​ម្នាក់​ដែល​ធ្លាប់​លួច​ឆី​និង​យកប្រពន្ធ​មិត្តភក្តិ បក​ខាំ​លោក កឹម សុខា វិញ​។

​អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ គ្រាន់តែ​លោក កឹម សុខា ប្រកាស​មិន​ឲ្យ​លោក សម រង្សី យកឈ្មោះ​និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន លោក សម រ​ង្ស៉ី ខំ​ស្រែក​ស្លន់ស្លោ​យក​លេស​ថា លោក កឹម សុខា កំពុងស្ថិត​ក្រោម​សម្ពាធ និង​ជា​ចំណាប់ខ្មាំង​។​

​ចំណែក​លោក​ម៉ៅ មុនី​វណ្ណ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា គ្រាន់តែ​លោក​កឹម សុខា ប្រកាស​មិន​ឲ្យ​សម រង្សី យកឈ្មោះ និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន ហេតុ​អី​ភ័យ​ម្លេះ ឲ្យ​ឆ្កែ​ខ្លួន​បក​ខាំ​លោក​កឹម​សុខា​វិញ​។​ខ្លាច​ជីវិត​នយោបាយ​ខ្លួន​ចប់​ឬមួយ​ខ្លាច​ដើរ​បោក​លុយ​គេ​លែង​បាន​។​លោក​កឹម​សុខា​មិនមែនជា​អ្នក​បំបែក​ឯណា​គឺ​សមរង្ស៊ី​និង​បរិវា​ទៅ​បង្កើត​ចលនា​និង​វិល​ទៅ​បក្ស​ភ្លើងទៀន​វិញ​នោះ​ហើយ​ជា​អ្នក​បំបែក​អ្នកប្រជាធិបតេយ្យ​។​
​សូមជម្រាបថា កាលពី​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១លើបណ្តាញសង្គមហ្វេសប៊ុក លោក កឹម សុខា បានបង្ហាញ​​ជា​លើកដំបូង​ទាក់ទង​នឹង​សម្ព​ន្ធ​ភាពជា​មួយ​សម រង្ស៊ី​។​លោក កឹម សុខា បានសរសេរថា “​ខ្ញុំ​សង្កេតឃើញថា រហូតមកដល់​ពេលនេះ លោក សម រង្ស៊ី និង សហការី​នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​ខ្ញុំ​ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំ​មានការ​អនុ​ញ្ញ​តិ ឬ គាំទ្រ​ពី​ខ្ញុំ​។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី​និង​សហការី​បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការរួបរួម ដោ​យ​ទៅ​បង្កើត​ចលនានយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង ជាពិសេស​ថ្មីៗ​នេះ​គឺ​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហរ​ឬ នៅ​ពីក្រោយ​ការដឹកនាំ​គណបក្សនយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើងទៀន​។ ទង្វើ​របស់​ពួកគេ​សបញ្ជាក់​ឲ្យ​ឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជា​មនុស្ស​តែមួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់នេះ មិនមាន​ការគាំទ្រ ឬ ជា​ជំហរ​របស់ខ្ញុំ​ឡើយ​”​។​

​លោក កឹម សុខា បាន​បញ្ជាក់ជាចុក្រោយថា “​អាស្រ័យហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី និង ក្រុម​ខាងលើ ឈប់​បំពាន​មកលើ​រូបខ្ញុំ​ដោយ​ការយក​ឈ្មោះ និង​រូបថត​ខ្ញុំ ទៅប្រើ​ប្រាស​ភ្ជាប់​ជាមួយ​សកម្មភាព​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង អន្តរជាតិ​មានការ​ភ័ន្តច្រឡំ​។ ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ខ្ញុំ​មិន​ពាក់ព័ន្ធ និង មិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់លោក សម រង្ស៊ី និង ក្រុម​នោះឡើយ​”៕​សរន