ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការរៀបចំ​សណ្ដាប់ធ្នាប់​ថ្ម​តាម​ប្រាសាទ​ដល់​ភ្នាក់ងារទេសចរណ៍​ដែលមាន​រយៈពេល​៤ សប្តាហ៍ ។

​ដោយសារ​កត្តា​ធម្មជាតិ និង​អាយុកាល​នៃ​ថ្ម​បានធ្វើឱ្យ​ថ្ម​នៅតាម​ប្រាសាទ​ជាច្រើន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ឆ្លើយតប​នឹង​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​កម្មវិធី​បណ្តុះ​បណ្តាល​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ជា​អ្នក​បន្តវេន​នាពេល​អនាគត​។​

​ភ្នាក់ងារទេសចរណ៍​ដែល​កំពុងធ្វើការ​ជាប់​ជាប្រចាំ​នៅតាម​ប្រាសាទ ក៏មាន​ភារកិច្ច​ចូលរួម​ជា​ចាំបាច់​ក្នុងការ​ផ្តល់ព័ត៌មាន​ឱ្យបាន​ទាន់ពេលវេលា​ដល់​អ្នកជំនាញ​អភិរក្ស ពិសេស​ទាក់ទង​នឹង​ការអភិរក្ស​ថ្ម​។ ក្នុងន័យនេះ វគ្គ​បណ្តុះបណ្តាល​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់​ថ្ម​នៅតាម​ប្រាសាទ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ជំនាញ​ជូន​ភ្នាក់ងារទេសចរណ៍​ដើម្បី​ជា​ចំណេះដឹង​ផ្នែក​ជំនាញ​បច្ចេកទេស និង​យល់ដឹង​ពី​ស្ថានភាព​ថ្ម​ប្រាសាទ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្ដែង​នៅ​ទីតាំង​ផ្ទាល់​។

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៤​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ ដែលមាន​ទីតាំងនៅ​ប្រាសាទ​ព្រះ​គោ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​២០​រូប​៕​