​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មី ( Masahiro MIKAMI) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា អមដោយ​លោកស្រី កា​មី​អ៊ី ហា​រូ​កូ (KAMEI Haruko) ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ ប្រទេស​ជប៉ុន (JICA) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នា​ជំនួប​នោះ លោក ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយ​ត​ម្ល ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ជួយ​គាំទ្រ ទាំង​សម្ភារ​:​បច្ចេកទេស និង​ហិរញ្ញវត្ថុ ចូលរួមចំណែក ស្ទើរ​គ្រប់​វិស័យ លើកស្ទួយ​សុខមាលភាព​សង្គម និង​ការអភិវឌ្ឍ​កម្ពុជា ។ ជាក់ស្ដែង​, ថ្មីៗ​នេះ រដ្ឋាភិបាល ជប៉ុន បាន​បន្ត​ជួយ​គាំទ្រ​ជា​ហិរញ្ញប្បទាន​បន្ថែមទៀត​ដល់​ការអភិវឌ្ឍន​សេដ្ឋកិច្ច​-​សង្គម រួមមាន វិស័យ​សុខា ភិ​បាល និង​ទឹកស្អាត ជាដើម ។ ជាមួយគ្នានេះ​, លោក ឧបនាយករដ្ឋមន្ត្រី ក៍បាន​គូស បញ្ជាក់ថា កម្ពុជា​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការពិចារណា​របស់​ភាគី​ជប៉ុន​ចំពោះ “​ផែនការ​ផ្តល់​ឥណទាន សម្បទាន (​ដំណាក់កាល​ទី ២) សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ ថ្វី​វី​៥-១៩” ដែលមាន​ទឹកប្រាក់ ២០ ប៊ី​លាន​យ៉េន​ជប៉ុន ដល់​កម្ពុជា ដើម្បី​គាំទ្រ​ការអនុវត្ត​វិធានការ​ស្តារ​សេដ្ឋ កិច្ច និង​វិធានការ​ត្រួតពិនិត្យ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នេះ គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក ឧបនាយករដ្ឋមន្ដ្រី និង​លោក ឯកអគ្គរាជទូត ជប៉ុន ក៏បាន​ពិភាក្សា​លើ​យន្ត​ការស្តារ និង​ការអភិវឌ្ឍ​លើ​វិស័យ​នានា ក្រោយ​ជំងឺ​កូ​វីដ​-១៩ ថមថយ ជាពិសេស ការស្តារ និង​ការជំរុញ​ការវិនិយោគ​នៅ​កម្ពុជា ។​ល​។
​លោក ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​លើ​ការជំរុញ​ការវិនិយោគ​នានា​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​យកចិត្តទុកដាក់ និង​បាន​ផ្តល់នូវ​កិច្ច​សហ ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​ដល់​កម្ពុជា ស្ទើរ​គ្រប់​វិស័យ និង​ចំ​ទិសដៅ ។ សកម្មភាព​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​អំពី​តួ នាទី​ជប៉ុន ដែលជា “​ដៃគូ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​” ដ៏​សំខាន់​មួយ ក្នុងការ​ចូលរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹង ប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្ពុជា​៕​