ដោយ​:​បាយ័ន​/ ភ្នំពេញ​: តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង សណ្តាប់ធ្នាប់​សាធារណៈ​ស្តីពី​ការ រឹត បន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍ ផ្លូវគោក​នៅ​ថ្ងៃ ទី ៣០ ខែវិច្ឆិកា​ឲ្យ​ដឹងថា ក្នុង​ចំនួន​គោលដៅ ១៥៧ គោលដៅ មាន​យានយន្ត ចូល​គោលដៅ​ចំនួន ២.៣១២ គ្រឿង ម៉ូតូ ១.៨៨៧ គ្រឿង ក្នុងនោះ រកឃើញ​យានយន្ត ល្មើស​សរុប​ចំនួន ៣៨៥ គ្រឿង មាន ម៉ូតូ ចំនួន ២៩៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ​ទូទាំង ប្រទេស ។ អគ្គស្នងការ​នគរបាល​ជាតិ​ផ្យា​យ​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​។​

​ប្រភព​អគ្គស្នងការ​នគរបាល​ជាតិ​ផ្យា​យ​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​ថា ដោយឡែក​រយៈពេល​៣០ ថ្ងៃ ( ថ្ងៃ ទី ០១-៣០ ខែវិច្ឆិកា ) ទូទាំងប្រទេស ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ១៥៦.៣៥៨ គ្រឿង ក្នុងនោះ រកឃើញយានយន្ត ល្មើស សរុប ចំនួន ១៩.៩៨២ គ្រឿង មាន ម៉ូតូ ចំនួន ៤.១៦២ គ្រឿង ត្រូវបាន ផាកពិន័យ​តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក ៕​សរន​