​ប្រែ​សម្រួលៈ​វាសនា​៖ វ៉ាក់សាំង​បច្ចុប្បន្ន​ទំនងជា​មិន​អាច​ប្រឆាំង​នឹង​វីរុស​បំ​ប្លែងខ្លួន​ថ្មី​អូ​មី​ក្រុង ហើយ​វា​នឹង​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​បង្កើត​វ៉ាក់សាំង​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​វា នេះ​បើ​តាម​​អ្វី​ដែល​ប្រធាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​Moderna​បាន​ប្រាប់​សារព័ត៌មាន​Financial Times​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ លោក​ស្ទេ​ហ្វាន បាន់​សែ​ល បាន​ប្រាប់​កាសែត​ខាងលើ​ថា​ទិន្នន័យ​នឹង​ចេញ​អំពី​ប្រសិទ្ធភាព​នៃ​បណ្តា​វ៉ាក់សាំង​បច្ចុប្បន្ន ប្រឆាំង​នឹង​អូ​មី​ក្រុង តែ​អ្នកវិទ្យាសាស្ត្រ​មិន​មាន​សុទិដ្ឋិនិយម​ទេ​។​

​លោក​ថា «​គ្រប់​អ្នកវិទ្យាសាស្ត្រ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ …​គឺ​ចម្លើយ​ដូចនេះ “​វា​មិន​ល្អ​ទេ​” »​។​

​លោក​ស្ទេ​ហ្វាន បាន់​សែ​ល​

​ការព្រមាន​របស់​បាន់​សែ​ល កើត​ឡើង​នៅ​ពេល​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ប្រាំពីរ​(G7)​បើក​កិច្ចប្រជុំ​គ្រាអាសន្ន​អំពី​វីរុស​ពូជ​ថ្មី​នេះ ដែល​បាន​រាលដាល​ទៅ​កាន់​​ផ្នែក​ផ្សេងៗ​នៃ​ពី​ភព​លោក​បាត់​ទៅ​ហើយ​តែ​មិន​ទាន់​ផ្ទុះ​ទ្រង់ទ្រាយ​ធំ ដែលនាំអោយ​មាន​ការបិទ​ព្រំ​ដែល​ជា​ថ្មី ឬ​ដាក់​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​មក​ពី​អាហ្វ្រិក​ភាគខាងត្បូង​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ហៅ​ហានិភ័យ​ពី​ការឆ្លង​អូ​មី​ក្រុង​ថា «​ខ្ពស់​ណាស់​»​។​

​លោក​បាន់​សែ​ល បាន​និយាយថា ពួក​អ្នក​សិក្សា​ស្រាវជ្រាវ មាន​ការព្រួយបារម្ភ​ដោយសារ​ចំនួន​ខ្នែង Spike Protein 32 បាន​បំប្លែង ដែល​ធ្វើឱ្យ​ខុស​គ្នា​យ៉ាងខ្លាំង ពី​វីរុស​ទម្រង់​ដើម ដែល​វ៉ាក់សាំង​ ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង​សំរាប់​បង្កើន​ប្រព័ន្ធ​សាំ​ប្រឆាំង​នឹង​កូវី​ដ​។​

​លោក​ប្រាប់​Financial Times​ថា មាន​ការធ្លាក់​ចុះ​ប្រសិទ្ធភាព​ប្រឆាំង​អូ​មី​ក្រុង សំរាប់​វ៉ាក់សាំង​បច្ចុប្បន្ន​។​

​ក្នុងពេល​ជាមួយគ្នា Moderna​បាន​និយាយថា ខ្លួន​កំពុង​ធ្វើការ​បង្កើត​វ៉ាក់សាំង​ផ្តោត​លើ​វី​រូស​ពូជ​ថ្មី​អូ​មី​ក្រុង​នេះហើយ ដូច​ក្រុង​ហ៊ុន​ឳ​ស​ថ​Pfizer​ដែរ​។​

​ប្រធាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​Moderna​រូបនេះ​បាន​និយា​ថា ក្រុមហ៊ុន​លោក​នឹង​ផលិត​វ៉ាក់សាំង​២​ទី​៣​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២០២២ តែ​វា​នឹង​គ្រោះថ្នាក់​បើ​ផ្តោត​តែ​លើ​ការផលិត​វ៉ាក់សាំង​ប្រឆាំង​អូ​មី​ក្រុង​​ដោយសារ​វីរុស​កូរ៉ូណា​ប្រភេទ​ផ្សេងៗ​នៅ​ធ្វើ​ចរាចរណ៍​នៅឡើយ​៕