ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣០ ឆ្នាំ​ទី​៣ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត តាមរយៈ​ប្រព័ន្ធ​អន​ឡាញ វីដេអូ Zoom ។

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី លោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំង​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយករង រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ ពាក់ព័ន្ធ នាយក នាយករង ទីចាត់ការ អង្គភាព និង​ប្រធានការិយាល័យ ចំណុះ​សាលាខេត្ត​។

​របៀប​វរៈ​នៃ​កិច្ចប្រជុំ​នេះ មានៈ​
១. ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩​។​
២. ពិនិត្យ និង​អនុម័ត របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ប្រចាំខែ​វិច្ឆិកា និង​ទិសដៅ ការងារ​បន្ត ខែធ្នូ ឆ្នាំ​២០២១ របស់​រដ្ឋបាលខេត្ត​។​
៣. ស្តាប់​មតិ​បំភ្លឺ​របស់ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត អំពី​បញ្ហា​ចុះបញ្ជី អ៊ី​ប៉ូ​តែ​ក មានការ​យឺតយ៉ាវ នៅ​ភូមិ​ព្រះទ័យ​យា ឃុំ​ធ្លក និង​ភូមិ​ក្រ​ញ៉ូ​ង ឃុំ​មុខដា​។
៤. ស្តាប់​របាយការណ៍ ពី​គោលការណ៍ តម្លើង​កាំ​ប្រាក់​ប្រចាំឆ្នាំ និង​ការ​ឡេ​ី​ង​ថ្នាក់ តាម​សញ្ញាបត្រ ក្នុងដំណាក់កាល​កូ​វីដ​១៩ របស់​មន្ទីរ​មុខងារសាធារណៈ ខេត្តស្វាយរៀង​។
៥. ស្តាប់​របាយការណ៍ ប្រចាំខែ​វិច្ឆិកា និង​ទិសដៅ​ការងារ​បន្ត ខែធ្នូ ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ពិគ្រោះ យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​។
៦.​ស្តាប់​របាយការណ៍ ប្រចាំខែ​វិច្ឆិកា និង​ទិសដៅ​ការងារ​បន្ត ខែធ្នូ ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​។​
៧.​សេចក្តី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១)៕/V