ដោយ​៖ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​សហការ​រៀបចំ បើក​វគ្គប​ណ្តុះ បណ្តាល កសាង​សមត្ថភាព ដល់​សមាជិក គណៈកម្មការ​ខេត្ត សម្រាប់​អនុវត្ត គោ​លន​យោ បាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ ប្រ​ព្រឹ​តទៅ​ក្រោម​អធិបតីភាព លោក សោម ចំណាន អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក ស្រ៊ន សំ​ឬ​ទ្ធី អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មាន ការចូលរួម​របស់ អស់លោក លោកស្រី មន្ទីរ​ពាក់ព័ន្ធ​ផងដែរ ។​

​លោក ស្រ៊ន សំ​ឬ​ទ្ធិ បាន​មានប្រសាសន៍ថាៈ​វគ្គប​ណ្តុះ​បណ្តាល នាពេលនេះ ពិតជា​មាន សារៈសំខាន់ និង​ការផ្តល់​ចំណេះដឹង បន្ថែមទៀត​ដល់ គណៈកម្មការ និង​លេខាធិការដ្ឋាន ខេត្តកំពង់ឆ្នាំង ដើម្បី​ឈានទៅរក ការរៀបចំ​របាយការណ៍​វឌ្ឍនភាព នៃ​ការអនុវត្ត គោលនយោបាយ ។​

​ចំណែក លោក សោម ចំណាន បានលើកឡើង ដោយ​ក្ដី​សង្ឃឹមថាៈ វគ្គ​បណ្តុះបណ្តាល ពេលនេះ ពិតជា​បាន​ផ្តល់នូវ​ការយល់ដឹង​បន្ថែមទៀត សម្រាប់​ការអនុវត្ត​គោលនយោបាយ ជាតិ ស្តីពី​មុខរបរ និង​ការងារ អោយ​កាន់​តែមាន ប្រសិទ្ធភាព សំដៅ​ពង្រឹង​សុខដុមរមនា សង្គម ដោយ​ផ្តល់ជូន​ប្រជាជន នូវ​ឱកាស​ការងារ សមរម្យ ប្រកបដោយ​ផលិតភាព​ការងារ ខ្ពស់ ព្រមទាំង​ដើម្បី​រួមចំណែក ក្នុង​ដំណើរការ ផ្លាស់ប្តូរ និង​លើកស្ទួយ​រចនាសម្ព័ន្ធ ឧស្សាហកម្ម អតិពលកម្ម ទៅជា​ឧស្សាហកម្ម ពលកម្ម​ផ្នែក​ជំនាញ នៅ​ឆ្នាំ​២០២៥ ក៍​ដូចជា ការលើកកម្ពស់​ការប្រកួត​ប្រជែង និង​ផលិតភាព សំដៅ​ប្រែក្លាយ​ពី ឧស្សាហកម្ម មានតម្លៃ ទាប មកជា​ឧស្សាហកម្ម ដែលមាន​តម្លៃ​ខ្ពស់ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ អោយមាន កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព​៕/V​