ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក អម សុភា អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ លោក ពេញ ចាន់​នឿន នាយករង​រដ្ឋបាល​សាលាខេត្ត បាន​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​អាជីវករ​ទឹកស្អាត តាមរយៈ​វីដេអូ Zoom ។​

​កិច្ចប្រជុំ នាពេលនេះ ក្នុង​គោលបំណង បង្កើន​ការប្រាស្រ័យ​ទាក់ទង ទំនាក់ទំនង និង​កិច្ចសហការ រវាង​ប្រតិបត្តិ​ករ ផ្គត់ផ្គង់​ទឹកស្អាត​ឯកជន (PWOs ) នៅ​ខេត្តកំពង់ឆ្នាំង និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៍​ដូចជា​ដៃគូ​ពាក់ព័ន្ធ​គម្រោង WASH -FIN ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ស្វែងរក​ការគាំទ្រ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាជន នៅក្នុង​តំបន់​ប្រកាស អនុញ្ញាតអោយ​ផ្គត់ផ្គង់​ទឹកស្អាត ពិភាក្សា និង​កំណត់​ដោះស្រាយ របស់​អាជ្ញាធរ​មូលដ្ឋាន ចំពោះ​បញ្ហា និង​ការ​ប្រឈម​នានា ដែល​រារាំង​ដល់​ការដែល​ធ្វើ អោយ​ប្រសើរឡើង នូវ​ការ​ទ​ទូល​បាន ទឹកស្អាត​របស់ ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន ប្រកាស​អនុញ្ញាត អោយ​ផ្គត់ផ្គង់​ទឹកស្អាត ប្រមូល​ធាតុ​ចូល សម្រាប់​ការអភិវឌ្ឍ គោលនយោបាយ​ទឹកស្អាត និង​អនាម័យ ជាពិសេស​ការផ្តល់សេវា​ទឹកស្អាត តាម​បណ្តាញ ការវាយតម្លៃ និង​កំណត់​មុខងារ ស្តីពី​ការគ្រប់គ្រង​សេវា​ផ្គត់ផ្គង់​ទឹកស្អាត ៕/V​