​ដោយៈ​បាយ័ន​/ ភ្នំពេញៈ​ជនសង្ស័យ​ចំនួន ១៩ នាក់ ( ស្រី ៩ នាក់ ) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន​ប្រាំបួន​ករណី​នៅ​ទូទាំងប្រទេស​។

​ប្រភព​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់ថា​ក្នុង ចំណោម​ជនសង្ស័យ ទាំង ចំនួន ១៩ នាក់ រួមមាន ៖ ជួញដូរ​ប្រាំបី​ករណី ឃាត់ ១៦ នាក់ និង ប្រើប្រាស់ មួយ​ករណី ឃាត់​បីនាក់ ។ វត្ថុតាង​ដែល​ចាប់យក សរុប ក្នុង ថ្ងៃ ទី ៣០ ខែវិច្ឆិកា រួមមាន – មេ​តំ​ហ្វេ​តា​មីន (Ice) ១០,៦១ ក្រាម និង ២៦ កញ្ចប់​តូច ៕​សរន​​