ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​គ្រួសារ​ប្រជាពលរដ្ឋ​ប្រកប​របរ​រត់​រ៉ឺម៉ក​ម៉ូតូ ចំនួន​២០០​គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២១​បាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូច​រាជធានី ខេត្ត​ដទៃ​ដែរ ។​

​អំណោយ​មាន អង្ករ​២៥​គីឡូក្រាម មី​មួយ​កេស ទឹកត្រី​មួយ​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ និង​ថវិកា​ប្រាំ​ម៉ឺន​។

​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ប៉ោយប៉ែត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី នាយក​ខុទ្ទកាល័យ​លោក ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ប៉ោយប៉ែត លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត​តំណាង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​៕​សរន​