ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ កម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ជំនាញ កងកម្លាំង​ទាំង ៣ ប្រភេទ ចុះ​ប្រតិបត្តិការ ស្ដីពី​ការអនុវត្តន៍​វិធានការ ទប់ស្កាត់​ពាក់ព័ន្ធ ការកាប់​រុករាន​ទន្ទ្រាន​ដី តំបន់​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង ជុំវិញ​បឹង​ទន្លេសាប ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ផ្ទាល់ខ្លួន​។​

​ការចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​ចំនួន ៣ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​នេះ គឺ​ស្រុក​មង្គល​បូរី ធ្វើ​នៅ​ភូមិសាស្ត្រ តំបន់​២ និង​តំបន់​៣ នៃ​ទំនាប​បឹង​ទន្លេសាប នៅ​ឃុំ​សំបួរ និង​ស្រុក​ព្រះនេត្រព្រះ ធ្វើ​ភូមិសាស្ត្រ ឃុំ​ភ្នំ​លៀប និង​ឃុំ​ប្រាសាទ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ការណែនាំ​របស់ លោក​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​សួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​ដូច​បទបញ្ជា​លោក នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​យោង​ស្មារតី​អង្គប្រជុំ គណ​:​បញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​៕/V​