ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បង្ក្រាបបាន​ក្រុម​ជួញដូរ​គ្រឿងញៀន និង​បាន​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ២​តោន និង​ឃាត់​មនុស្ស​ជាង​មួយ​ម៉ឺន​ពីរពាន់​នាក់ និង​ឃាត់ទុក​ទ្រព្យសម្បត្តិ​អចលនទ្រព្យ ១២​កន្លែង រួមទាំង​កាំភ្លើង​វែង ខ្លី​ជាង ៧០​ដើម​។ ការបង្ក្រាប​នេះ​គឺ​ក្នុង​រយៈពេល ១១​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដែល​រស្មី​កម្ពុជា​ទទួលបាន នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​បានបង្ហាញ​ថា លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា បង្ក្រាបបាន ៥.៥៦០​ករណី ឃាត់​មនុស្ស​១២.១៩៣​នាក់ (​ស្រី​៧៣៦​នាក់​) ក្នុងនោះ​ជនបរទេស​ជនបរទេស​៣១០​នាក់ (​ស្រី​៤៥​នាក់​) មាន​១៣​សញ្ជាតិ​។

​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ មួយ​តោន ៧៤៨​គីឡូ​៧០៥,៩១​ក្រាម​, កញ្ឆា​៥០.០៨៨​ដើម​, កញ្ឆា​ស្ងួត ១០៤​គីឡូ ៦៩៥​ក្រាម​និង​សារធាតុ​ផ្សំ​គីមី​មួយ​តោន​១៣៩​គីឡូក្រាម​។

​ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង ៣.៩៥៩​ករណី ឃាត់ ៧.៦៧៧​នាក់​(​ស្រី ៥៣៦​នាក់​) និង​ដាំ​ដុះ ៣៣​ករណី ឃាត់ ប្រាំបួន​នាក់​(​ស្រី ៥​នាក់​)​។ ប្រើប្រាស់ ១.៥៦៨​ករណី ឃាត់ខ្លួន​៤.៥០៧​នាក់​(​ស្រី ១៩៥​នាក់​)​។ អនុវត្ដ​ន៍​ដីកា​៖៤៤២ ដីកា ឃាត់ខ្លួន​៤០៥​នាក់​(​ស្រី​១៧​នាក់​)​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដកហូត​មាន​ទម្ងន់ មួយ​តោន​៧៤៨ គីឡូក្រាម ៧០៥,៩១​ក្រាម​, កញ្ឆា​៥០.០៨៨ ដើម​, កញ្ឆា​ស្ងួត ១០៤​គីឡូក្រាម​៦៩៥​ក្រាម និង​សារធាតុ​ផ្សំ​គីមី​មួយ​តោន ១៣៩ គីឡូក្រាម​។ សម្ភារ​ចាប់យក​មាន រថយន្ដ​១១៥​គ្រឿង​,​ម៉ូតូ ១.៥០៤​គ្រឿង​,​ទូរ​សព្ទ ៥.២៨៧​គ្រឿង​,​ជញ្ជីង ៣០១​គ្រឿង​,​អាវុធខ្លី​៣៩​ដើម​និង​អាវុធ​វែង​៣៨​ដើម​(​កែច្នៃ​28​ដើម​)​។ លុយ​ខ្មែរ ៥០.៤០០​រៀល​, លុយ​អាម៉េរិក ៣៣.៤៩១​ដុល្លារ​, លុយ​ថៃ ១២៤.៦៩០​បាត និង​លុយ​វៀតណាម ៨០.០០០​ដុង​។

​ឃាត់ទុក​ទ្រព្យសម្បត្តិ​៖ អចលនទ្រព្យ​១២​កន្លែង ក្នុងនោះ​ដី​និង​ផ្ទះ​ប្រាំ​កន្លែង​(​តាកែវ​មួយកន្លែង​, បន្ទាយមានជ័យ​មួយកន្លែង​, កោះកុង​មួយកន្លែង​, ប៉ោយប៉ែត​ពីរ​កន្លែង​, សៀមរាប​ពីរ​កន្លែង និង​ភ្នំពេញ​បី​កន្លែង​) និង ខុន​ដូ ពីរ​បន្ទប់​នៅ​ភ្នំពេញ​។ គណនី​ធនាគា​ចំនួន ប្រាំបួន​គណនី និង​បង្កក​សាច់ប្រាក់​ចំនួន​១៦.០៤៧,១៧​ដុល្លារ​៕​សរន​